ប្រទេសតំបន់អាស៊ាន មានករណីឆ្លងកូវីដ-១៩ លើកលែង វៀតណាមនិងកម្ពុជា មិនមានករណីឆ្លងថ្មីឡើយ

ចែករំលែក៖

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក ក្នុងមួយថ្ងៃ មានអ្នកឆ្លងលើសពី​១សែននាក់។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ​ក៏មានប្រទេស មួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានករណីឆ្លង មិនតិចជាង​១០០នាក់ឡើយក្នុងមួយថ្ងៃ។ ជាក់ស្តែង ម៉ាឡេស៊ីរកឃើញឆ្លងកូវីដថ្មី១៧៩, ហ្វីលីពីន ១៥២​​ នាក់…។
ទន្ទឹមនឹងនោះក៏មានប្រទេសឆ្លងតិចតួច ដូចមីយ៉ានម៉ា ឡាវ ហើយប្រទេស កម្ពុជា និងវៀតណាម មិនមានករណីឆ្លងកូវីដ-១៩ នោះឡើយនៅថ្ងៃទី ៥ខែមេសានេះ ។ ប្រទេសនៅក្នុងតំបន់បានចាត់វិធានការតឹងតែងទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាព​។
នៅក្នុងប្រទេសវៀតណាមក្រសួងសុខាភិបាលវៀតណាម​បានប្រកាសដំណឹងល្អថា​ នៅទូទាំងប្រទេស គឺពុំ​មានសូម្បីតែ​មួយ​ករណី ស្តីអំពីវីរុស COVID-19​ ត្រូវបានកត់ត្រា​នៅថ្ងៃទី​០៥ ខែមេសា​ឆ្នាំ២០២០ ។ នៅប្រទេសនេះ វីរុស COVID-19 បានឆ្លងសរុប​២៤០​ករណី ក្នុងនោះ​​៩០​នាក់ ​បានជាសះស្បើយ ហើយនិងពុំមានករណីបាត់បង់ជីវិត​​នោះទេ ។
សារព័ត៌មាន VNA បានផ្សាយថានៅល្ងាច់ថ្ងៃទី​៥ខែមេសាថា «ជាករណីទីមួយ​ហើយ ដែលប្រទេស​នេះ ពុំមាន​ករណី​ឆ្លង​ COVID-19 ចាប់តាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នោះរៀងរហូតមក»។ ក្រសួងសុខាភិបាល​វៀតណាម​បានបញ្ជាក់ថា វៀតណាម​បានកត់ត្រា​វីរុស COVID-19 ថ្មី​ចំនួន​៣ករណី​ កាលពីថ្ងៃទី៤ ខែមេសា ធ្វើឲ្យ​កើនឡើងសរុប​២២៤ករណី គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print