រដ្ឋាភិបាលម៉ារ៉ុកដោះលែងអ្នកទោសជិត៦ពាន់នាក់​បង្កាឆ្លងកូវីដ-១៩

ចែករំលែក៖

កន្លងមកមានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីបង្កើតបរិយាកាសនៅក្នុងពន្ធនាគារ ល្អប្រសើរ មិនចង្អៀត ងាយស្រួលក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។ ពេលថ្មីៗនេះ មានប្រទេស អុីរ៉ង់ អុីតាលី អង់គ្លេស… ហើយពេលនេះប្រទេសម៉ារ៉ុកក៏បានអនុវត្ត វិធីសាស្ត្រ ការពារឆ្លងកូវីដ-១៩ដលអ្នកទោសផងដែរ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពី ក្រសួង​យុត្តិធម៌​បានប្រកាសថា ព្រះមហាក្សត្រ​ប្រទេសម៉ារ៉ុក​បានព្រះរាជទានលើកលែងទោស​ដល់អ្នកជាប់ពន្ធនាគារ​ចំនួន ​៥ ៦៥៤នាក់ ព្រមទាំង​ដាក់បញ្ជា​ឲ្យមានវិធានការ ​ការពារ​យ៉ាង​ខ្លាំង​ដល់អ្នកទោស​ទាំងនោះ ទប់ស្កាត់ឆ្លងរាតត្បាត​ ជំងឺCOVID-19​ ។
ក្រសួងយុត្តិធម៌​ម៉ារ៉ុក​បានប្រកាសថា អ្នកទោស​ទាំងនោះ​ត្រូវបានជ្រើសរើស​លើកលែងទោស គឺអ្នកទោសអាយុច្រើន, សុខភាព​ទន់ខ្សោយ,ជាប់ទោសស្រាល ព្រមទាំង​អ្នកទោសមានអាកប្បកិរិយាកែប្រែ​​​ខ្លួន​ជាដើម ។
ម៉ារ៉ុកជាប្រទេសដំបូងគេបង្អស់នៅទ្វីបអាហ្វ្រិក ដែលបានដោះលែងអ្នកទោស ។ បច្ចុប្បន្នម៉ារ៉ុកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់៩១៩ នាក់ហើយនិងស្លាប់​៥៩៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print