លោកដូណាល់ត្រាំ៖ យើងកំពុងចាប់ផ្តើមឃើញពន្លឺទីបញ្ចប់នៃរូងក្រោមដីដ៏ជ្រៅ ខណៈអាមេរិកមានអ្នកឆ្លង ៣៣១ ០០០នាក់ ក្នុងនោះជាង ៩ ៤០០ នាក់បានស្លាប់

ចែករំលែក៖

អាមេរិក៖ អាមេរិកជិតឈានដល់ចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ហើយក៏ជិតឃើញពន្លឺនៃចុងបញ្ចប់ រូងក្រោមដី មានន័យថា ក្តីសង្ឃឹមក្នុងការទប់ស្កាត់កូវីដ-១៩នៅអាមេរិក ជិតគ្រប់គ្រងបានទាំងស្រុងហើយ។
តាមសារព័ត៌មាន NDTV បានផ្សាយថា នៅថ្ងៃទី៦ខែមេសា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា យ៉ាងតិចប្រជាជនអាមេរិក ១,៦លាននាក់ បានធ្វើតេស្តរកវីរុសCOVID-19 ។ លោក ដូណាល់ ត្រាំ បានថ្លែងថា «នេះគឺហួសពីអ្វីដែលប្រទេសដទៃផ្សេងទៀតអាចធ្វើបាន»។
នៅក្នុងសន្និសីទកាសែត ដែលមានការចូលរួមពីកម្លាំងប្រយុទ្ធប្រឆាំងCOVID-19, លោកប្រធានាធិបតីបានសម្តែងសុទិដ្ឋិនិយមថា «យើងកំពុងចាប់ផ្តើមឃើញពន្លឺទីបញ្ចប់នៃរូងក្រោមដីដ៏ជ្រៅ ហើយក្តីសង្ឃឹមគឺនៅមិនឆ្ងាយ ឡើយ យើងនឹងមានមោទនភាពណាស់ ចំពោះការងារដែលយើងបានធ្វើ»។
លោកបានថ្លែងថា មន្ទីរពិសោធន៍ Abbott នឹងផលិតឧបករណ៍ធ្វើតេស្តរកវីរុសឃើញលទ្ធផលរាល់១៥នាទី ចំនួន១ ២០០ឧបករណ៍រៀងរាល់សប្តាហ៍ ។ ការធ្វើតេស្តរបស់មន្ទីរពិសោធន៍ Abbott នេះទទួលបានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ស្រោមដៃចំនួន៣០០លាន, ម៉ាស់៣លាន និងសម្លៀកបំពាក់ការពារ ព្រមទាំងបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗផ្សេងទៀត ត្រូវចែកចាយនៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ននេះ ។ បច្ចុប្បន្ន អាមេរិកមានអ្នកឆ្លង ៣៣១ ០០០នាក់ ក្នុងនោះជាង ៩ ៤០០ នាក់បានស្លាប់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print