កូវីដ-១៩ បានសម្លាប់អតីតនាយករដ្ឋមន្ត្រីដែលដើរតួនាទីសំខាន់ក្នុងការផ្តួលរំលំហ្គាដាហ្វី

ចែករំលែក៖

លីប៊ី៖ អតីតនាយករដ្ឋមន្ត្រីលីបី​ដែលជាអ្នក ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តួលរំលំ អតីតមេដឹកនាំផ្តាច់ការ​លោក ហហ្គាដាហ្វី លោក Mahmoud Jibril ពេលនេះបានស្លាប់ ហើយដោយសារតែឆ្លងកូវីដ-១៩។
លោក Mahmoud Jibril ធ្លាប់ជាអតីតទីប្រឹក្សាសេដ្ឋកិច្ចម្នាក់របស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi មុននឹងលោកទៅចូលរួមក្នុងចលនាបដិវត្តន៍ នៅឆ្នាំ២០១១ ដើម្បីផ្តួលរំលំមេដឹកនាំហ្គាហ្វី ដែលមានការគាំទ្រ ពីប្រទេសលោកខាងលិច ។ បន្ទាប់ពីផ្តួលរំលំ​ ហ្គាដាហ្វី លោក Jibril បានក្លាយជានាយករដ្ឋមន្ត្រីស្ដីទីលីប៊ី រហូតដល់មានការបោះឆ្នោតជាលើកដំបូងមួយកាលពីឆ្នាំ២០១២។
តាមប្រភពព័ត៌មាន ពីគណបក្សសម្ព័ន្ធនៃកងកម្លាំងជាតិ (National Forces Alliance) ដែលលោក Mahmoud Jibril ផ្ទាល់ជាបង្កើតកាលពីឆ្នាំ២០១២ អតីតនាយករដ្ឋមន្ត្រីលីប៊ីវ័យ ៦៨ឆ្នាំរូបនេះបានស្លាប់នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងគែរ ជាទីដែលលោកសម្រាកព្យាបាលជំងឺកូវីដ-១៩ អស់ពីរសប្ដាហ៍។
សូមបញ្ជាក់ថា លោកMahmoud Jibril ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសហ្គាន់ហ្សួរី (Ganzouri Specialized Hospital) កាលពីថ្ងៃទី២១ ខែមីនា ក្រោយមានជំងឺគាំងបេះដូង ហើយបីថ្ងៃក្រោយមកទើបលោកត្រូវបានគេធ្វើតេស្ដ ចេញលទ្ធផលវិជ្ជមាននៃជំងឺ COVID-19៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print