ពីមុនជំងឺឆ្លងពីសត្វទៅមនុស្ស តែពេលនេះ​មនុស្សបានចម្លងកូវីដ-១៩ ទៅសត្វវិញនៅអាមេរិក​

ចែករំលែក៖

អាមេរិក៖កុំថាឡើយពលរដ្ឋអាមេរិក ឆ្លងកូវីដ-១៩ ពេលនេះសូម្បីតែសត្វខ្លានៅក្នុងទឹកដីអាមេរិក ក៏ឆ្លងកូវីដ-១៩​ផងដែរ ហើយបន្តចម្លងទៅដល់សត្វផ្សេងៗទៀត នៅក្នុងសួនសត្វ ។
ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩​នៅអាមេរិក កើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ​។ ពលរដ្ឋអាមេរិក​ជាង​៣សែននាក់ហើយបានឆ្លងវិរុសដ៏កាចសហាវនេះ​និង​ជិត​១ម៉ឺននាក់ស្លាប់។ អ្វីដែលចាប់អារម្មបំផុតនោះសូម្បីសត្វសត្វខ្លានៅក្នុងសួនសត្វ Bronx Zoo ក្នុងទីក្រុងញូវយ៉ក ក៏បានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩ផងដែរ។
តាមសារព័ត៌មាន​ BBC នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ បានដកស្រងប្រភពព័ត៌មានពី អង្គការអភិរក្សសត្វព្រៃរបស់សួនសត្វ Bronx Zoo បានបញ្ជាក់ថា សត្វខ្លាញីនាំមកពីប្រទេសម៉ាឡេស៊ីមួយក្បាល អាយុ ០៤ឆ្នាំ ត្រូវបានគេតេស្តឃើញវិជ្ជមានចំពោះ COVID-19 ក្រោយពីសត្វខ្លាមួយក្បាលនេះ រួមទាំងសត្វខ្លាប្រាំក្បាលទៀត និងសត្វតោមួយក្បាលទៀត បានបង្ហាញជារោគសញ្ញា នៃជំងឺផ្លូវដង្ហើមនេះផងដែរ។
អ្នកគ្រប់គ្រងសួនសត្វ Bronx Zoo បានឲ្យដឹងថា សត្វទាំងនេះគឺទំនងអាចឆ្លងតាមរយៈបុគ្គលិករបស់ខ្លួនម្នាក់ ដែលមានផ្ទុកជំងឺ COVID-19។ ក្រសួងសុខាភិបាលអាមេរិកបានណែនាំថា អ្នកណាម្នាក់ដែលធ្លាក់ខ្លួនឈឺ ដោយសារតែជំងឺដ៏កាចសាហាវនេះ ត្រូវតែកាត់បន្ថយការប៉ះពាល់ជាមួយសត្វ រួមទាំងសត្វចញ្ចឹមផងដែរ រហូតដល់មានការជូនដំណឹងបន្ថែមអំពីវីរុសនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print