ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានចែករំលែកនូវការយល់ដឹងពីវិធីការពារជំងឺកូវីដ-១៩ ជាព័ត៌មានមួយដែលជាការដកបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ គឺការពាក់ម៉ាសនេះ គឺ ការពារបានតែមាត់ និងច្រមុះទេ ដោយឡែកត្រចៀកនិងភ្នែកយើងអត់មានគ្របបានទេ អញ្ចឹងហើយសំខាន់យើងត្រូវលាងដៃឲបានជាប់ជាប្រចាំ។
លោកស្រីបានបញ្ជាក់ថា មានប្រទេសមួយចំនួន គាត់ធ្វើរបាយការណ៍តាមរយ:ការផ្សាយបន្តផ្ទាល់ ទាក់ទងវីរុសកូវីដ-១៩ គឺថាមានមួយគ្រួសារគាត់អត់បានអញ្ជើញទៅណា ហើយគាត់មិនបានចូលរួមក្នុងហ្វូងមនុស្សធំៗលើសពី ១០នាក់ឡើយ គឺគេមានការហាមឃាត់ ប៉ុន្តែការអនុវត្តន៍របស់គាត់នៅក្នុងផ្ទះមិនទាន់បានត្រឹមត្រូវ គឺមិនសូវលាងដៃ រួចថែមទាំងប៉ះពាល់គ្នាទៀតផង ទីបំផុតឪពុកម្តាយគាត់បានស្លាប់ទាំងពីរនាក់ ឥឡូវនៅសល់តែកូនកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ។
ដូច្នេះលោកស្រី សូមអំពាវនាវ ឲ្យគ្រូពេទ្យជាពិសេសសូមឲ្យប្រជាពលរដ្ឋកម្ពុជាយើងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុលជាការសំខាន់ណាស់ ។
ឥឡូវនេះសូម្បីនៅអាមេរិកបានផ្សាយថា ការលាងដៃ និងសម្អាតខ្លួនប្រាណគឺជាភារកិច្ចដ៏សំខាន់ ហើយការបើកទ្វារចេញចូលនេះ ពេលដែលយើងរុញប្រើ ហើយសូមប្រុងប្រយ័ត្ន សូមលាងដៃ ជាពិសេសទ្វារដែលសាធារណជនប្រើប្រាស់ ។
សូមមានការប្រយ័ត្នប្រយែងភ្នែក និងត្រចៀក ព្រោះវាមិនមែនចូលតាមច្រមុះនិងមាត់ទេ៕
ដោយ៖ សហការី