អាល្លឺម៉ង់៖បញ្ជូនទាហានទៅដឹកម៉ាស់ ខ្លាចត្រូវគេស្ទាក់ទិញតាមផ្លូវ ដូចលើកមុន

ចែករំលែក៖

អាល្លឺម៉ង់៖ សម័យកូវីដ-១៩ ម៉ាស់ និងបរិក្ខារពេទ្យ ពិតជាមានតម្លៃខ្លាំងណាស់ ដែលជួយការពារអាយុជិវិតមនុស្ស។ កន្លងមកអាល្លឺម៉ង់ទទួលបានមេរៀនយ៉ាងឈឺចាប់ ដោយត្រូវអាមេរិក ស្ទាក់តាមផ្លូវឲ្យតម្លៃខ្ពស់ ទិញដាច់តែម្តង ធ្វើឲ្យអាល្លឺម៉ង់ខឹងយ៉ាងខ្លាំង។
នៅពេលនេះរដ្ឋាភិបាលទីក្រុង ប៊ែកឡាំង បានស្នើដល់កម្លាំងទាហានអាល្លឺម៉ង់ បញ្ជូនយន្តហោះដឹកជញ្ជូនយោធាទៅដឹកម៉ាស់ និងបរិក្ខាពេទ្យ ក្រោយពេល ម៉ាស់ជាង២សែនត្រូវបានគេស្ទាក់ទិញតាមផ្លូវក្នុងតម្លៃខ្ពស់ ជាង៣ដង ហើយឲ្យលុយនៅនឹងមុខ មិនចាំបាច់ត្រួតពិនិត្យទំនិញ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា កម្លាំងទាហាន នឹងទៅដឹកម៉ាស់តែម្តងជៀសវាង ហេតុការ អាក្រក់កើតឡើង ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Andreas Geisel បានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលបាន ស្ទាក់ទិញម៉ាស់ 3M សម្រុងនាំពីចិនទៅកាន់អាល្លឺម៉ង់។ កន្លងមកក៏មានករណី ស្ទាក់ទិញម៉ាស់មួយយន្តហោះដឹកពីចិនទៅកាន់បារាំងដោយសង់លុយនៅនឹងកន្លែងតែម្តង។
ចាប់តាំងពីផ្ទុះកូវីដ-១៩ កម្លាំងទាហានអាល្លឺម៉ង់ បានជួយដឹកជញ្ជូនបរិក្ខាពេទ្យ ទៅចែកចាយនៅទូទាំងប្រទេស ប៉ុន្តែមិនដែលបញ្ជូនយន្តហោះទៅដឹកពីក្រៅប្រទេសនោះឡើយ ។ នៅពេលនេះរដ្ឋាភិបាលក៏បានស្នើឲ្យទៅដឹក នៅក្រៅប្រទេស បញ្ចៀសការដណ្តើមទំនិញ ដូចមុន។ សង្គ្រាមដណ្តើមម៉ាស់ ក្នុងជំងកូវីដ-១៩ ធ្វើឲ្យស្ថានភាពកាន់តែ អាក្រក់ទៅ ៗ។ បច្ចុប្បន្នអាល្លឺម៉ង់មានអ្នកឆ្លងកូវីដជាង៩៥ពាន់នាក់ ស្លាប់ ជិត១៥០០ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print