កូវីដ-១៩​៖ ចិនគ្រប់គ្រងបានហើយ មិនមានអ្នកស្លាប់ម្នាក់ណាឡើយ ក្នុងរយៈពេល​២៤ម៉ោង

ចែករំលែក៖

វីរុស កូវីដ-១៩ ដែលផ្ទុះឡើងដំបូងគេ​នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី​ភាគកណ្តាល​របស់ប្រទេសចិន​ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ វីរុស COVID-19 បានឆ្លងរាតត្បាតពាសពេញ​ពិភពលោកកើនឡើង ១,៣លាននាក់ ក្នុងនោះជាង ៧៤,០០០នាក់បាត់បង់ជីវិត គិតត្រឹមថ្ងៃទី ៦ខែមេសា។
ប៉ុន្តែអ្វីដែលទទួលបាននៅពេលនេះគឺ គ្រប់គ្រងស្ថានភាពបានទាំងស្រុងហើយទាំងអ្នកឆ្លងកូវីដ និងអ្នកស្លាប់ ដោយក្នុងរយៈពេល​២៤ម៉ោងមិនមានអ្នកស្លាប់ឡើយ។ គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន​បានបញ្ជាក់ថា ពុំមាន​ករណី​អ្នកជំងឺ​ COVID-19 បាត់បង់ជីវិត​សូម្បីតែ​ម្នាក់​ ក្នុងប្រទេសចិន ក្នុងរយៈពេល​២៤ម៉ោង កន្លងមក។
សារព័ត៌មាន sputniks នៅថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន​បានបញ្ជាក់ថា ជំងឺ​ COVID-19 ឆ្លងថ្មី​នៅក្នុងប្រទេសនេះ​មានចំនួន​៣២ករណី ។ ទាំង៣២ករណី​នេះ គឺមកពីប្រភពខាងក្រៅ​​ទាំងអស់ ។ ចំណែក​អ្នកជំងឺ​៨៩នាក់​បានចាកចេញពីមន្ទីរពេទ្យ​ផងដែរ (២៤ ម៉ោង) ។
សេចក្តីថ្លែង​ការណ៍​បានបញ្ជាក់ថា ប្រភពចម្លង COVID-19 ពីខាងក្រៅចូល​មកខាងក្នុងប្រទេសចិន​មាន​ចំនួន​៩៨៣ករណី​ ក្នុងនោះ​៦៩៨​នាក់​ធ្លាក់ខ្លួនឈឺ ហើយ​២១នាក់​ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្នុងនោះ ២៨៥នាក់​បានជាសះស្បើយ ។
គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន​បានបញ្ជាក់ថា ព័ត៌មាន​ទទួលបាន​ពីខេត្ត​ចំនួន​៣១​របស់ប្រទេសចិន ស្តីអំពីករណី​ជំងឺ COVID-19នោះ​ មានសរុប ៨១ ៧៤០ នាក់ ក្នុងនោះ អ្នកជំងឺ ១ ២៤២ នាក់​កំពុងស្ថិតក្នុងការព្យាបាល ហើយក្នុងនោះ​២១១នាក់​ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ។ អ្នកជំងឺ ៧៧ ១៦៧ នាក់​បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ។ រីឯអ្នកជំងឺ​បាត់បង់ជីវិត​ មាន ៣​ ៣៣១ នាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print