ទីបំផុត អាជ្ញាធរ កម្លាំងចម្រុះចុះទៅអើតមើល ទីតាំងសណ្ឋាគារ មណ្ឌលគិរី លួចបើកល្បែងអនឡាញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលគេរាយការណ៍ថា លួចបើកបនល្បែងអនឡាញ អិនធើណេត នោះ ត្រូវបានកម្លាំងចម្រុៈ អាជ្ញាធរ ប្រមាណជាង២០នាក់ ក្នុងនោះមានខាងកម្លាំងនគរបាលដឹកនាំលោក ទៀង សៅរ័ត្នន៍ ស្នងការរង ទទួលបន្ទុកជនអន្តោប្រវេសន៍ , ខាងអាវុធហត្ថ, អភិបាលរងក្រុងសែនមនោរម្យ ដែលមានការសម្របសម្របនីតិវិធី ដោយ លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ការចុះទៅអើតមើលនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្នុងតំណាក់យោគយល់ លាក់លៀមនៅឡើយ បើនិយាយរួម គឺពិនិត្យតែចំនួនជនជាតិចិនស្នាក់នៅតែប៉ុណ្ណោះ ចំពោះឧបករណ៍ Computer បម្រើអោយ Online Internet ត្រូវបានតំណាងអយ្យការនិងអាជ្ញាធរចេញមកធ្វើការបកស្រាយដល់អ្នកកាសែតថាអត់មានបើកលេងទេ(ការបកស្រាយនេះអាចឆាកឈុតរៀបចំមួយធ្វើមួយ អោយបំបាត់ចំងល់ថ្នាក់លើ) ខណៈភ្នាក់ងារពិសេសបានបង្ហើបថា៖ ការចុះទៅឆែកនោះ មិនមែនពិនិត្យកន្លែងបើកអនឡាញ ទេ គឺទៅត្រឹមអើតមើលតាមបន្ទប់ចិនស្នា់ក់នៅ ជាបន្ទប់ឯកជន និងបន្ទប់ស្នាក់នៅរួមគ្នាជាក្រុមតែប៉ុណ្ណោះ។
គេបង្ហើបថា៖ មានចិនស្នាក់នៅជិត៧០នាក់ ដែលតំណាងអយ្យការ អាជ្ញាធរ សមត្ថកិច្ច មិនបានបញ្ជាក់ថា ពួកគេរស់នៅកំពុងធ្វើអ្វី បើកជំនួញអី គោលបំណងវិយោគអ្វីនោះឡើយ។
លោក ទៀង សៅរ័ត្នន៍ ស្នងការរង នគរបាលខេត្ត បានអោយអង្គភាព «នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ មេសានេះថា៖ ពិតជាមានការចុះឆែកឆេមែន គឺដឹកនាំដោយតំណាងអយ្យការ ពិនិត្យឃើញជនជាតិចិន ៦២នាក់ ក្នុងនោះមាន៤០នាក់ មានទិដ្ឋាការ មានសុពលភាព ទទួលស្គាល់ដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ ដោយឡែក២២នាក់ទៀត កំពុងបន្តទិដ្ឋាការនៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។ លោកស្នងការរងបន្តថា៖ រកមើលដែរពីជាន់ក្រោមដល់លើ តែអត់ឃើញបើកអនឡាញទេ។
តាមប្រភពគួរអោយជឿទុកចិត្តបានបង្ហើបថា មិនមែនជានីតិវិធីឆែកឆេទេ គឺរបៀបទៅអើតមើល បញ្ចៀស ឬបំបាត់នូវការសាយភាពរឿងអនឡាញនេះខ្លាំងពេក។ ក្នុងនោះមិនត្រឹមតែមិនបង្ក្រាបទេ ជាគោលការអាចអោយម្ចាស់ទីតាំងស្ងាត់ស្ងៀមបន្តិចសិន ។ អាចយ៉ាងយូរ៣ថ្ងៃទៀតចាំបន្តដំណើរការ ក្នុងវប្បធម៍ជួយគ្នាទៅវិញ ទៅមក។ ប៉ុន្តែឆាកឈុតនេះប្រៀបបាន ដូចជាយកចង្អេរបាំងខ្មោចដំរី អីចឹង បែបលាក់មិនជិតទេ មើលទៅ។
មន្ត្រីតូចតាចក្នុងខេត្តសូមលើកជាចំងល់ថា៖ បើជនជាតិចិន គាត់មកស្នាក់នៅដល់ជិត១០០នាក់ ក្នុងសណ្ឋាគារមណ្ឌលគិរីនេះ មិនមែនលែងល្បែងអនឡាញ តើគាត់មកសំងំដេកស្នាក់នៅទីនោះយូរខែម្លេះ ដល់ជិតកន្លះឆ្នាំ..? ពួកគាត់មកសំងំវិយោគទុនលើជំនួញអី..! អាជ្ញាធរ សមត្ថកិច្ច ជំនាញ នៅខេត្ត អាចភូតកុហក ភរ អ្នកកាសែត ថ្នាក់លើបាន តែមិនអាចលាក់លៀមជនជាតិចិនថាមិនបានបើកអនឡាញបានឡើយ ឬអាជ្ញាធរ សមត្ថកិច្ច ជំនាញ មិនអាចកុហកខ្លួនឯងបានឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print