បរិក្ខារពេទ្យ​ជាច្រើនត្រូវកូរ៉េខាងត្បូង បញ្ជូនទៅជួយអុីរ៉ង់ ក្នុងពេលអាមេរិកប្រឈមកង្វះយ៉ាងខ្លាំង

ចែករំលែក៖

កន្លងមកប្រធានាធិបតីអាមេរិក ស្នើកូរ៉េខាងត្បូង ផ្តល់ជំនួយជាបរិក្ខារពេទ្យ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង មិនហានសម្រេចឡើយ ទល់តែក្រសួងសុខាភិបាលទើប អាចសម្រេចបាន។ ប៉ុន្តែនៅពេលនេះ​​កូរ៉េខាងត្បូង​ជួយបរិក្ខារវេជ្ជសាស្ត្រ ​តម្លៃ​​២លានដុល្លារដល់អ៊ីរ៉ង់​ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
សារព័ត៌មានអ៊ីរ៉ង់ MEHR ​នៅថ្ងៃទី​៧ ខែមេសា បានផ្សាយថា ស្ថានទូត​កូរ៉េខាងត្បូង​ ប្រចាំ​នៅ​អ៊ីរ៉ង់ បានប្រកាសថា កូរ៉េខាងត្បូង​នឹងបញ្ជូន​បរិក្ខារវេជ្ជសាស្ត្រ ​គិតជាប្រាក់មានតម្លៃ​សរុប​ប្រហែល​២លានដុល្លារ​ ​ឲ្យដល់​ប្រទេសអ៊ីរ៉ង់ ​ដើម្បីប្រយុទ្ធប្រឆាំង​នឹងវីរុស COVID-19 ។ ស្ថានទូត​កូរ៉េខាងត្បូង​​បានបួងសួង​​សុំឲ្យប្រទេសអ៊ីរ៉ង់ ក៏ដូច​ជា នៅជុំវិញពិភពលោកផងដែរ ឆាប់ឆ្លងផុតដំណាក់កាលដ៏អាក្រក់មួយនេះ។
ស្ថានទូត​កូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងត្បូង​មានបំណង​បញ្ជូន​បរិក្ខារវេជ្ជសាស្ត្រ​ទៅឲ្យប្រទេសអ៊ីរ៉ង់ ​​ជួយដល់ប្រជាជនក្នុងប្រទេសនេះ។ កន្លងមកកូរ៉េខាងត្បូង ក៏បានជួយជាសម្ភារបរិក្ខា​រវេជ្ជសាស្ត្រ​តម្លៃ​ប្រហែល ​២០០ ០០០ ដុល្លារផងដែរ ។ ក្នុងប្រទេស​អ៊ីរ៉ង់ វីរុស COVID-19 បានឆ្លងរាតត្បាត​កើនឡើង ៦០ ៥០០ ករណី ស្លាប់ ៣ ៧៣៩នាក់ និង​២៤ ២៣៦នាក់​បានជាសះស្បើយ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print