ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋសង់ផ្ទាល់ដីទំហ៊ុំ ៥ម៉្រែត្រ គុណនឹង ៨ម៉ែត្រ ត្រូវបានរងការខូចខាតអស់ទាំងស្រុង ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់វាយប្រហារ ។
ករណីខ្យល់កន្រ្តាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ បានកើតឡើងនារសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចច្រាបអង្រ្គង ស្ថិតក្នួងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ នៅវេលាខាងលើមានករណីភ្លៀងធ្លាក់កក់ខែ លាយឡាំទៅដោយខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះយ៉ាងសាហាវ បង្កឲ្យផ្ទះ ១ខ្នងខាងលើខូចខាងទាំងស្រុង ដោយរបើកដំបូលជញ្ជាំងទាំងផ្ទាំងៗ ប៉ុន្តែមិនបង្កការរងរបួសដល់មនុស្សឬសត្វឡើយ ។
គួររំលឹកថា ក្នុងខែមេសា ឆ្នាំ២០២០ នេះ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាត ដូចជាបុើងដំបូល.ជញ្ជាំង.ដួលរលំ.ខូចខាតទ្រព្យសម្បត្តិ និងរបួសមនុស្សផងដែរ ជាក់ស្ដែងនៅថថ្ងៃទី១ និងថ្ងៃទី៥ នៅស្រុកភ្នំក្រវាញ ៕ បុឹម ពិន