អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅខណ្ឌដង្កោ  

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅត្រង់ចំណុចខាងលិចរង្វង់មូលនាងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ។

ម្ចាស់ផ្ទះមានឈ្មោះ អាង ណាក់  ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ  និងប្រពន្ធមានឈ្មោះ ជ ចាន់ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ផ្ទះដែលឆេះទំហំ៦ម៉ែត្រ គុណនិង ១៥ម៉ែត្រ ក្រោមថ្ម ឈើលើ ២ខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាន សង្កាត់ រលួស  ខណ្ឌដង្កោ។

បេីតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានឲ្យដឹងថា ដំបូងឡើយពួកគាត់ឃើញភ្លើងឆាប់ឆេះពីខាងក្រោយខាងលើដំបូលផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ៣ គ្រឿងបានបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១និង ២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣ គ្រឿង ចំណែកឯការខូចខាតគឺផ្ទះពីរខ្នងឆេះទាំងស្រុង ។ ចំពោះ មូលហេតុ សមត្ថកិច្ចមិនទាន់ដឹងនៅឡើយ។

បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ពួកគាត់ ទុកផ្ទះនេះចោលរយៈពេលជាង ២ខែមកហើយ ដោយផ្ទះនេះចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរ ដោយសារមិនបានបង់លុយឲ្យពួកគាត់។ ហើយខណៈពេលដែលភ្លើងកំពុងតែឆេះ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ត្រូវបានអគ្គីភ័យឆាប់ចេះទៅហើយ។ ហើយជំហានដំបូងគាត់ជាម្ចាស់ផ្ទះបានសន្និដ្ឋានថាប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសារតែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិសនី ហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់សោរចោល ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print