លោក ជា ចន្ទបរិបូណ៍ ស្ម័គ្រចិត្តផ្តល់នូវប្រាក់បៀវត្សចំនួន១.០០០.០០០រៀល ក្នុង១ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID-19)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ជា ចន្ទបរិបូណ៍ ស្ម័គ្រចិត្តផ្តល់នូវប្រាក់បៀវត្សចំនួន១.០០០.០០០រៀល ក្នុង១ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID-19)។
ក្នុងនោះលោកបានសរសេរថា៖ ខ្ញុំបាទ ជា ចន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តផ្តល់នូវប្រាក់បៀវត្សរបស់ខ្ញុំបាទចំនួន១.០០០.០០០រៀល (មួយលានរៀល) នៃប្រាក់បៀវត្សរបស់ខ្ញុំបាទជារដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន៤ខែ ដោយគិតចាប់ពីខែ ឧសភា ដល់ខែ សីហា ឆ្នាំ ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID-19)ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print