​សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ ខ្ញុំ​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​កូនក្មួយ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្តេច​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​ កូន​ ក្មួយ​ ។​

1

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

«​កន្លង​មក​ខ្ញុំ​ធ្លាប់​ សែ​ល​ហ្វី​ (Selfie)​ ជាមួយ​ដៃគូ​សន្ទនា​នយោបាយ​ដែល​មើលឃើញ​ពី​សំបក​ក្រៅ​ហាក់ដូចជា​ល្អូក​ល្អឺ​ន​ល្អជា​មួយ​គ្នា​ខ្លាំង​ណាស់​។​ តែ​ការ​ពិត​នោះ​គឺជា​ Selfie​ ដែល​បង្កប់​ដោយ​ភាព​មិន​ស្មោះត្រង់​ ដែល​ធ្វើ​អោយ​ខ្ញុំ​សោកស្តាយ​បំផុត​មក​ទល់​ពេល​នេះ​។​

​ថ្មីៗ​នេះ​ខ្ញុំ​បាន​សាកល្បង​ Selfie​ ជាមួយ​យុវជន​ សិស្ស​ និស្សិត​ មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ ដែល​ខ្ញុំ​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​កូនក្មួយ​។​ ខ្ញុំ​រំភើប​រីករាយ​ដែល​បាន​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ មិត្តភាព​ ក្តី​សង្ឃឹម​ និង​ ភាព​កក់ក្តៅ​តាម​រយះ​ Selfie​ ដែល​ខ្ញុំ​បាន​ថត​ជាមួយ​បងប្អូន​ជនរួមជាតិ​ និង​យុវជន​ជាទី​ស្រឡាញ់​ ។​ សូម​អរគុណ​ចំពោះ​ឱកាស​ដែល​បាន​ Selfie​ ជាមួយ​គ្នា​តាម​បែប​សាមញ្ញ​បំផុត​ ដែល​កាន់តែ​ធ្វើ​អោយ​រូប​ខ្ញុំ​បាន​ជិត​ស្និ​ទ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​គ្នា​។​

​សូម​សុខ​សន្តិភាព​ និង​សេចក្តី​គោរព​ស្រឡាញ់​បន្ត​កើត​មាន​ដល់​ក្រុម​គ្រួសារ​កម្ពុជា​ទូ​ទាំង​ប្រទេស​ ហើយ​ខ្ញុំ​សន្យា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ជនរួមជាតិ​ និង​យុវជន​កម្ពុជា​កាន់តែ​មានឱកាស​ច្រើន​ឡើង​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​អោយ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​»​ ៕

9

6

5

4

3

2

0

...

33

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print