លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានបង្ហើបប្រាប់ថា ពិតជាមានការឃាត់ ខ្លួន​លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB ពិតប្រាកដមែន កាលពី​យប់​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​ដោយពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ។​

ដោយឡែកលោកឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន​បញ្ជាក់ទៀតថា “​ពិតជា​មានការ​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ពិតប្រាកដ​មែន​។ ការចាប់ខ្លួន​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥”​។

លោក​ស្នងការនគរបាល រាជធានីភ្នំពេញ បន្តថា មកដល់ពេលនេះ លោក សុវណ្ណ​រិទ្ធី កំពុង​ឋិត​ក្នុងការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ ​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print