Update ៖ ពាក់ព័ន្ធឈ្មួញ នាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ ២កុងតឺន័រ , ម្ចាស់អាងអ្នកធំមកគម្រាមកម្លាំងចម្រុៈ ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្លើមធំមែន មិនដឹងជាខ្សែខាងណាទេ ចេញមុខមកសំឡុតសមត្ថកិច្ចចម្រុះ អៈអាងថាខ្លួនជាម្ចាស់ឃ្លាំង និងម្ចាស់គ្រឿងក្នុងសត្វ២កុងតឺន័រ ដែលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការបង្ក្រាប ហើយសំឡុតកងកម្លាំងអោយដកថយដោយស្រែកថា៖ «ហេតុអីមិនដកថយ បើថ្នាក់លើទូរស័ព្ទបញ្ជាមកហើយនោះ..! »។ ឃើញទង្វើនិងកាយវិការសំដីដ៏កោងកាចនេះ សមត្ថកិច្ចក៏បានហៅចូលឡានឡិចសុីស៣៣០ នាំខ្លួនជនរូបនេះ ឈ្មោះ ហុឹម សុខហឿន អាយុជាង៣០ ឆ្នាំ ទៅធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ប្រតិបត្តិការចុះឆែកឆេ ឃ្លាំងស្តុកទុកគ្រឿងក្នុងសត្វ សង្ស័យមានសារធាតុគីមី នាំមកពីប្រទេសថៃ ដែលស្ថិតនៅភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធី ដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ,លោក នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាងអោយ អភិបាលនៃគណៈអភិបាលខេត្ត លោក លី សុជាតិ ស្នងការរង ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល តំណាងអោយ លោកឧត្តមសេនីយ៍ត្រីស្នងការ, ជំនាញខាងកាំកុងត្រូល និងចូលរួមពីកម្លាំង អាជ្ញាធរជាច្រើន។
ខណៈកំពុងតែឆែកឆេ និងពិនិត្យ គ្រឿងក្នុងសត្វសង្ស័យមានសារធាតុគីមីនេះ ស្រាប់តែនៅម៉ោង១និង២០នាទីរសៀលថ្ងៃខែដដែល ក៏មានបុរសម្នាក់ឈ្មោះ ហុឹម សុខហឿន ចេញមុខមកបញ្ជាអោយសមត្ថកិច្ចដកខ្លួន ដោយអៈអាងថា មានអ្នកធំទូរស័ព្ទមកប្រាប់ហើយ ម្តេចមិនដកថយ..? បន្ទាប់ពីបញ្ជាសមត្ថកិច្ច និងសំឡុតនោះ កម្លាំងក៏បាននាំខ្លួនជនទំនើងរកសុីជំនួញទុច្ចរិតនេះទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។
លោក នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាងអោយ អភិបាលនៃគណៈអភិបាលខេត្ត បានអោយដឹងថា៖ គ្រឿងក្នុងសត្វ ពោះវៀនជ្រូក គោ ក្បាលមាន់ ទា ។ល។ នឹងត្រូវយកទៅដុតកំទេចចោល។
គេបានរាយការណ៍មកថា៖ នៅម៉ោង២រសៀលថ្ងៃទី៨ នេះកម្លាំងចម្រុៈបង្កើតគណៈកម្មការមួយ ដើម្បីបិទទីតាំងឃ្លាំងខាងលើជាបណ្តោះអាសន្ន រងចាំរកពេលដឹកយកទៅកំទេចចោល អាចពេលល្ងាចនេះ ឬព្រឹកស្អែក។
ប្រសិនបើសមត្ថកិច្ចមិនបានបង្ក្រាបទាន់ពេលវេលាទេ គ្រឿងក្នុងសត្វ២កុងតឺន័រនេះ នឹងរងផលប៉ៈពាល់ល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកទិញទៅធ្វើជាម្ហូបអាហារដល់កម្រិតណា..? ម្យ៉ាងវិញទៀតតើជនជាម្ចាស់ទីតាំងខាងលើលួចនាំចូលគ្រឿងក្នុងសត្វទាំងនោះប៉ុន្មានមុឺនតោនទៅហើយ ចែកចាយលក់នៅលើទីផ្សារ.? បើគេរកសុីលួចនាំគ្រឿងក្នុងសត្វចូល ហើយមានសារធាតុគីមី គឺស្មើមានចេតនាទុច្ចរិតសម្លាប់ប្រជាជន ដែលជាអ្នកទិញទៅបរិភោគ លក្ខណៈប្រយោល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print