ផ្កាយបួនក្លែងក្លាយម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ១៧.០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសក្ដិស្មា ផ្កាយ៤ =១ គូរ, សក្ដិអាវប្រយុទ្ធ = ១ គូរ, ស្លាក ឈ្មោះ នាយឧត្តមសេនីយ៍=១, មេដាយ =១ កំប្លេ, ឯកសណ្ឋានប្រយុទ្ធ=១ កំប្លេ, សញ្ញាសំគាល់ នាយឧត្តមសេនីយ៍១ គូរ និងស្លាក ឈ្មោះ ហង់ សំណាង=១។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងទៅតុលាការ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print