ប្រធានWHO៖ បើមិនសាមគ្គីមិនអាចយកឈ្នះកូវីដ-១៩ ក្នុងពេលឆាប់ៗឡើយ

ចែករំលែក៖

WHO៖ ក្នុងពេលដែលកូវីដ -១៩កំពុងតែឆ្លងរាលដាលខ្លាំងឡើងនៅលើពិភពលោក សញ្ញានៃការបែកបាក់សាមគ្គីក៏បានបង្ហាញចេញជារូបរាង ដោយប្រទេសមួយចំនួនបានចោទប្រកាន់គ្នាទៅវិញទៅមក ។ កន្លងមកថ្មីៗអាមេរិកក៏បានចោទប្រកាន់ដល់អង្គការសុខភាពពិភពលោក ថាបានលម្អៀតទៅចិនធ្វើឲ្យស្ថានភាពនៅអាមេរិកកាន់តែធ្ងន់ដូចសព្វថ្ងៃ។
នៅពេលនេះ WHO អំពាវនាវឲ្យមានសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹង COVID-19 ហើយអង្គការនេះក៏បានច្រានចោលការរិះគន់ពីលោក ត្រាំ ថាអង្គការនេះលម្អៀងរកចិន ។
សារព័ត៌មាន Channel News Asia នៅទី០៩ ខែមេសាបានផ្សាយថា ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានទទូចសាជាថ្មីឱ្យមានសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងកុំយកជំងឺដ៏កាចសាហាវនេះ ដើម្បីកេងចំណេញនយោបាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចោទប្រកាន់ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះលម្អៀងទៅរកចិន។
លោក Tedros ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ខែមេសា នៅឯទីក្រុងហ្សឺណែវ និងជាការការពារវិធានការដោះស្រាយវិបត្តិ COVID-19 របស់អង្គការ WHO ឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់លោក ដូណាល់ ត្រាំ ដែលបានព្រមានកាត់ជំនួយដល់ស្ថាប័នអន្តរជាតិមួយនេះ។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក និងចិនគួរតែរួមដៃគ្នា ដើម្បីប្រយុទ្ធជាមួយ COVID-19 ដែលជាសត្រូវដ៏គ្រោះថ្នាក់… ហើយអ្នកនយោបាយ ឬគណបក្សនយោបាយទាំងអស់ គួរតែផ្ដោតសំខាន់លើការសង្រ្គោះប្រជាជនរបស់ពួកគេ ជាជាងយកជំងឺមួយនេះ ដើម្បីកេងចំណេញនយោបាយ»៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print