ភ្នំពេញ៖ ជាក់ស្តែង គឺប្រមុខដឹកនាំរាជរដ្ឋាភិបាលបានគិតណាស់ គិតពីការជួបជុំចូលឆ្នាំរបស់បងប្អូនកម្មករ កម្មការិនីរោងចក្រណាស់ គិតចង់ឱ្យបងប្អូនជួបជុំសប្បាយជាមួយគ្រួសារណាស់ តែកាលៈទេសៈនេះជំងឺកូវីដ១៩កំពុងតែរាតត្បាត បងប្អូនគួរតែមានការគិតយោគយល់ដល់ទង្វេីល្អរបស់រាជរដ្ឋាភិបាលដែលសម្រេច ផ្អាកពិធីបុណ្យចូលឆ្នាំនិងការធ្វេីដំណេីរផ្លូវឆ្ងាយនេះផង !
បងប្អូនត្រូវគិតថាបេីការជួបជុំគ្រួសារនេះ ប្រសិនបេីបងប្អូនទទួលឆ្លងមេរោគកូវីដ១៩តែម្នាក់ឬពីរនាក់ តេីបងប្អូនទទួលយកមកចម្លងប៉ុន្មាននាក់ក្នុងរោងចក្រ ?
ហេីយបេីក្នុងរោងចក្រមានការឆ្លងរាលដាលច្រេីន តេីបងប្អូនយកទៅចម្លងដល់តាមគ្រួសារនីមួយៗបន្តទៀត ហេីយការចម្លងបន្តនេះ តេីវារីករាយដាលដល់កម្រឹតណា ?
ដូច្នេះបងប្អូនគួរតែគិត បេីប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនគិតពីសុខទុក្ខរាស្រ្តទេ ប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនផ្អាកពិធីបុណ្យចូលឆ្នាំនោះដែរ ។
សូមអង្វរ ឈប់បានឈប់ទៅបងប្អូន ឈប់យកជំនឿទៅជឿលេីកពួកដែលញុះញុងចង់ឱ្យបងប្អូន ទៅចូលរួមពិធីបុណ្យចូលឆ្នាំ ពួកគេគ្មានគំនិតល្អចំពោះបងប្អូនទេ គេចង់ឃេីញបងប្អូនមានទុក្ខទទួលជំងឺជាប់កាយ ពេលបងប្អូនមានជំងឺជាប់កាយគេនិងទម្លាក់កំហុសមកលេីរាជរដ្ឋាភិបាល ថាការដឹកនាំរបស់រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះរាស្រ្ត ៕
ប្រភព ៖ ពីមិត្តហ្វេសប៊ុក