ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបានបញ្ជាក់ច្បាស់ៗជូនបងប្អូនប្រជាពលរដ្ឋម្តងហើយម្តងទៀតហើយថា កុំអោយមានការ ភ័យខ្លាច តក់ស្លុត នឹងស្តាប់ការញុះញង់របស់ជន១ក្តាប់តូចអោយសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។
ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមអនុវត្តន៍វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមកបំពេញការងារជាធម្មតាដើម្បីសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕
...
ដោយ៖ សហការី