សម្តេចពិជ័យសេនា ទៀ បាញ់៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប អនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ ទៀ បាញ់ ទៀ បាញ់ បានអំពាវនាវសូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិតការធ្វើដំណើរចេញចូលនិងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា៖ ការដាក់កំហិតនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print