បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកដើមកាស្យាស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យអ្នកបើករថយន្តម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ខណៈជនរងគ្រោះបើកបរលឿនហួសល្បឿនកំណត់ជ្រុលទៅបុកដើមកាស្យាមួយដើមពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី០៩ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបុរីកាំកូសុីធី ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
តាមការបំភ្លឺពីអ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាមួយបាំងកន្លះពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2D-4130បើកបរតាមបណ្តោយផ្លូវបុរីអង្គរក្នុងទិសដៅពិត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នលុះមកដក់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកដើមកាស្យាពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទាំងស្រុង។ ចំណែកអ្នកបើកគៀបជាប់ក្នុងរថយន្ត ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកចេញរួចហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ឆុន សាម៉នភេទប្រុសអាយុ៥២ឆ្នាំមុខរបរធ្វើតុការស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាផងដែរ៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print