ថ្នាក់ដឹកនាំក្រសួងធនធានទឹក ចំនួន៣២១នាក់ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបជាទឹកប្រាក់ ១៨១,១៨២,៧៥០រៀល ជំហានទី២

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មានរហូតដល់៣២១នាក់
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនទៅតាមលទ្ធភាពដែលអាចជួយទៅបាន និងស្ម័គ្រចិត្តចេញពីបេះដូង ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបជាទឹកប្រាក់នៅជំហាន២នេះ ដល់ទៅ ១៨១,១៨២,៧៥០រៀល។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print