ខ្សឹប​ដាក់​ត្រចៀក​៖​ មេ​វរៈ​សេនា​តូច​លេខ​៣០១​ ស៊ីដាច់​លុយ​កូនចៅ​ជិត​៥០​ម៉ឺន​ដុល្លារ​

ចែករំលែក៖

​លោក​ អេ​ង​ ឃាង​ មេបញ្ជាការ​កងវរៈសេនាតូច​លេខ​៣០១​ ការពារ​ព្រំដែន​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ​ ត្រូវ​បាន​កូនចៅ​ក្រោម​ឱវាទ​ប្រមាណ​៨០​នាក់​ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​ពាក្យបណ្តឹង​សុំ​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងការពារជាតិ​ ដោយ​ចោទប្រកាន់​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីដាច់​ លុយ​កូនចៅ​សរុប​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​ ។​

​នៅ​ក្នុង​ពាក់​បណ្តឹង​កម្រាស់​៩​ទំព័រ​ ក្រុម​មន្ត្រី​យោធា​ទាំងនោះ​បាន​ចោទ​លោក​មេបញ្ជាការ​វរៈ​សេនា​តូច​៣០១​ចំនួន​១១​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ ។​ នៅ​ក្នុង​ពាក្យបណ្តឹង​បញ្ជាក់​ថា​ អំពើ​ពុក​រលួយ​ត្រូវ​បាន​លោក​មេបញ្ជាការ​កាត់​ប្រាក់ខែ​មន្ត្រី​យោធា​២១​នាក់​,​ កាត់​យក​ថវិកា​សម្រាប់​អន្តរាគមន៍​,​ ប្រាក់​ប្រេងសាំង​,​ ថវិកា​ឧបត្ថម្ភ​របស់​ថ្នាក់ដឹកនាំ​ និង​ថវិកា​សម្រាប់​ផ្នែក​សុខាភិបាល​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​។​

...

​ក្រៅ​អំពី​នេះ​ ក្រុម​មន្ត្រី​យោធា​ដែល​រង​គ្រោះ​បាន​បញ្ជាក់​ថែម​ទៀត​ថា​ លោក​ អេ​ង​ ឃាង​ ក៏​បាន​អនុញ្ញាត​ឲ្យ​បក្ខពួក​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ឆ្លង​ដែន​នោះ​ទៀត​ផង​ ។​ គេ​រាយការណ៍​ថា​ រឿង​នេះ​បាន​អូស​បន្លាយ​ជា​យូរណាស់​មក​ហើយ​ ។​ នៅ​ពេល​ដែល​រឿងរ៉ាវ​បាន​បែកធ្លាយ​ លោក​ អេ​ង​ ឃាង​ បាន​ឲ្យ​ដៃជើង​របស់​ខ្លួន​ស៊ើបរក​មន្ត្រី​យោធា​ណា​ ដែល​បញ្ចេញ​ព័ត៌មាន​នេះ​ចេញ​ក្រៅ​ ។​ មន្ត្រី​យោធា​ខ្លះ​រួញ​ខ្លួន​ ព្រោះ​ខ្លាច​អំណាច​លោក​ អេ​ង​ ឃាង​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print