អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់ទីតាំងអ៊ីនធើណេតចំនួន៤កន្លែង ឲ្យបិទអាជីវកម្មបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នឹងជំងឺ Covid19 អាជ្ញាធរខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងចម្រុះ ចុះត្រួតពិនិត្យណែនាំម្ចាស់ទីតាំងបើកល្បែងអ៊ីធើណេត ចំនួន៤កន្លែង ក្នុងសង្កាត់អូរបែកក្អប ឲ្យបិទជាបណ្តោះអាសន្ន។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងចំរុះដែលចុះណែនាំនោះមានលោក ងួន ច័ន្ទឡុង នាយករងរដ្ឋបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងខណ្ឌ លោកមេប៉ុស្តិ៍អូរបែកក្អក និងអាជ្ញាធរសង្កាត់អូរបែកក្អម រួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀតផងដែរ ។

ប្រតិបត្តិការចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់អាជីវកម្មអ៊ីនធើណេតទាំងនោះ បានធ្វើឡើងកាលព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២៧១ ស្ថិតក្នុងភូមិអូរបែកក្អម មានចំនួន៣ទីតាំង នឹងនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម មាន១ទីតាំង សរុបចំនួន៤ទីតាំង។

ប្រភពីមន្ត្រីសាលាខណ្ឌសែនសុខ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខអោយចុះធ្វើការណែនាំនឹងបិតអាជីវកម្មអ៊ីនធើណេតទាំងអស់ក្នុងខណ្ឌជាបណ្តោះអាសន្ន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCivid19 ដែលកំពុងរីករាលដាលលើសកលលោកក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ។ ដូច្នេះហើយយើងត្រូវតែចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះទាំងអស់គ្នា ព្រោះថាទីតាំងបើកល្បែងអ៊ីនធើណេតទាំងអស់ក៏ជាកន្លែងប្រមូលផ្តុំមនុស្សច្រើនមកលេងនៅទីនោះដែរ។

មន្រ្តីដដែលបន្តថា អាជ្ញាធរនិងសមត្ថកិច្ចចម្រុះ នឹងចុះធ្វើការណែនាំដល់ម្ចាស់ទីតាំងអ៊ីនធើណេតផ្សេងទៀត ដែលមាននៅក្នុងខណ្ឌមិនឲ្យបើកដំណើរការនោះទេ គឺត្រូវបិតជាបណ្តោះអាសន្នសិន ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ១៩ ៕ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print