អ្នកឆ្លងកូវីដ១៩ ចំនួន២នាក់បានព្យាបាលជាសៈស្បើយ និងអ្នកសង្ស័យ៣២នាក់ ដាក់អោយនៅដាច់ដោយឡែក ក៏បានអនុញ្ញាតអោយត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីគ្មានវិជ្ជមាន និងអនុវត្តបានល្អតាមជំនាញពីសុខាភិបាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងក្រុមការងារជាច្រើនទៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលជាអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់បានព្យាបាលជាសៈស្បើយ និងអ្នកសង្ស័យ៣២នាក់ ដាក់អោយនៅដាច់ដោយឡែក ក៏បានអនុញ្ញាតអោយត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីគ្មានវិជ្ជមាន និងអនុវត្តបានល្អតាមជំនាញសុខាភិបាល។
សូមបញ្ជាក់ថា៖ ពួកគាត់ត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលថែទាំវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ត្រឡប់ទៅភូមិ ឃុំវិញ និងទទួលបានការលើកទឹកចិត្តពីលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលគាត់បានអនុវត្តតាម ក្រសួងសុខាភិបាល រហូតបានជាសៈស្បើយប្រកបដោយប្រសិទ្ធភាព ។
អំណោយដែលត្រូវប្រគល់នៅពេលនោះ អ្នកសង្ស័យហើយជាសៈស្បើយ ក្នុងម្នាក់ៗទទួលបាន អង្ករ៦០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកដោះគោ១២ដប អាកុល២ដប សាប៊ូ៤ដុំ ថវិកា៥០មុឺនរៀល និងអ្នកឆ្លងកូវីដ២នាក់ បានព្យាបាលជាសៈស្បើយទាំងស្រុង គឺម្នាក់ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកដោះគោ៦ដប អាកុល១ដប សាប៊ូ៤ដុំ ថវិកា ១លានរៀល ។
លោកអភិបាលខេត្ត សូមសសើរដល់បងប្អូនទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់បានជាសៈស្បើយ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print