Update៖ រដ្ឋមន្ត្រីអូស្ត្រាលីដែលបំពានច្បាប់ត្រូវប៉ូលិសពិន័យ១០០០ដុល្លារ បានលាលែងពីតំណែងហើយ

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ រដ្ឋមន្ត្រីទទួលបន្ទុកសិល្បៈនៅរដ្ឋ New South Wales លោក Don Harwin ដែលត្រូវប៉ូលិសផាកពិន័យ ពីបទបំពានច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-19 បានសម្រេចសុំលាលែងចេញពីតំណែងហើយ។
ការសម្រេចលាលែងចេញពីតំណែងគឺដើម្បីគាំទ្រដល់ សកម្មភាព របស់រដ្ឋាភិបាល ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
នៅក្នុងលិខិតលាលែងចេញពីតំណែងលោក Don Harwin បានបញ្ជាក់ថា គ្មានអ្វីធំជាងការខិតខំរបស់រដ្ឋាភិបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩។ មនុស្សគ្រប់រូប គឺត្រូវតែគោរពតាមច្បាប់ មន្ត្រីធ្វើខុសក៏ត្រូវផាកពិន័យដូចគ្នា។
គិតដល់វេលាម៉ោង ៨យប់ថ្ងៃទី១០ខែមេសា អូស្ត្រាលីមានអ្នកឆ្លង សរុប ៦១៨៨ និងស្លាប់ ៥៤នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print