ភ្នំពេញ៖ វិទ្យាល័យចំនួន៣ និងសាលា អន្ដរជាតិមួយក្នុងរាជធានីភ្នំពេញបានរួម សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ និងក្រុមហ៊ុនកូកា កូឡា រៀបចំកម្មវិធីចលនាកីឡាអូឡាំ ពិកចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦នេះតទៅ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា នេះគឺជាកម្ម វិធីថ្មីមួយសម្រាប់ឱ្យសិស្សានុសិស្ស ទទួលបានការអប់រំកាយ និងកីឡាតាម រយៈចលនាកីឡាអូឡាំពិក (Cambodia Olympic Move) ។
លោកបានបន្ដទៀតថា តាមពិតទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតកម្មវីធីអប់រំអូឡាំពិករួចហើយ ដែរ ។ យើងបានធ្វើតាមរយៈសាលានានា ទូទាំងប្រទេសទាំងកម្រិតបឋម អនុវិទ្យា ល័យ និងវិទ្យាល័យផងដែរ ។
អគ្គលេខាធិការរូបនេះបានបន្ដទៀត ថា ទ្រឹស្ដីកីឡាអូឡាំពិក ការប្រកួតប្រជែង គ្នាស្វែងរកឧត្ដមភាព អ្នកខ្លាំងឈ្នះ ប៉ុន្ដែ អនុវត្ដទៅតាមបទបញ្ជានៃការប្រកួត ។ ការអប់រំក្មេងតាមរយៈអប់រំកាយ និង កីឡា មានសារប្រយោជន៍សំខាន់ចំពោះ ពួកគេ ។ ក្នុងនោះធ្វើឱ្យក្មេងចេះហ៊ាន សម្រេចចិត្ដដោយខ្លួនឯង ទាំងការប្រកួត កីឡា និងការសិក្សាប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់តាមរយៈគោរពបទ បញ្ជាការប្រកួត បើសិក្សាពួកគេចេះ គោរពច្បាប់រដ្ឋ ។
លោកបានបន្ដទៀតថា កម្មវិធីចលនា កីឡាអូឡាំពិក Move មានការចូលរួម ចំណែកពីភាគីពាក់ព័ន្ធជាច្រើន ដូចជា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំ ពេញ NOCC និងសហភាពសហព័ន្ធ យុវជនកម្ពុជា ទាំងនេះបញ្ជាក់ឱ្យឃើញ ថា សកម្មភាពកីឡាមានការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងយុវជនក្នុងប្រព័ន្ធ និង យុវជនក្រៅប្រព័ន្ធ ។
តាមរយៈបទបង្ហាញរបស់គណៈកម្ម ការរៀបចំការប្រកួតបានឱ្យដឹងថា កម្ម វិធីចលនាកីឡាអូឡាំពិកមានគោល បំណងដើម្បីឱ្យយុវជនជំទង់ទទួលបានអត្ថ ប្រយោជន៍ពីការរស់នៅយ៉ាងសកម្មតាម រយៈការលេងកីឡាជាមួយគ្នាដោយមាន គ្នីគ្នាជាច្រើនមកចូលរួមជាលើកដំបូង។ កម្មវិធីនេះមានការប្រកួតជាលក្ខណៈ ឯកត្ដជន និងជាក្រុម ។ ក្នុងនោះមាន កីឡា៩ប្រភេទផ្សេងៗគ្នា ដូចជាបាល់ បោះ បាល់ទះ បាល់ទាត់ ក្បាច់គុនល្បុក្ក តោ ការរត់ប្រណាំង ចោលដុំដែក លោតចម្ងាយ និងកាយសម្ព័ន្ធ (Aero-bic) ។ វិទ្យាល័យចំនួន៣ទទួលបានកម្ម វិធីចលនាកីឡាអូឡាំពិក Move មុនគេ គឺវិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យព្រះស៊ី សុវត្ថិ និងវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ។ សាលាអន្ដរជាតិ CIA កម្មវិធីនីមួយៗ មានគម្លាតពីគ្នារយៈពេល១ខែម្ដង ។ សម្រាប់ជ័យលាភីក្នុងការប្រកួតប្រជែងតាមបណ្ដាសាលាទាំង៤ខាងលើចំណាត់ថ្នាក់លេខ១ទទួលបានថវិកាចំនួន៤ពាន់ដុល្លារ, ចំណាត់ថ្នាក់លេខ២ចំនួន៣ពាន់ ដុល្លារ និងចំណាត់ថ្នាក់លេខ៣ចំនួន២ ពាន់ដុល្លារ ។
គួររំលឹកថា ប្រាក់រង្វាន់ខាងលើមាន រង្វាន់ជាឯកត្ដជន និងជាក្រុម ហើយប្រាក់ រង្វាន់ជាក្រុមអាចនឹងយកទៅកសាងរបង សាលាឬមួយទិញសម្ភារដាក់ក្នុងសាលា របស់ពួកគេ ៕
ដោយ៖ សារីម