កូនប្រុសចិត្តខ្មៅកាប់ប្រហារលើម្ដាយបង្កើតរបួសធ្ងន់ គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចរឿងដើរលេងមិនសូវចូលផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ហូរឈាមជោគខ្លួន ខណៈស្ដីបន្ទោសបន្តិចបន្ទួចដល់កូនគិតតែដើរលេងមិនសូវចូលផ្ទះ បណ្ដាលអោយមានចិត្តខឹងស្ទុះទាញបានកាំបិតបាំងតោកាប់ប្រហារបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិគោកស្រម៉ ឃុំសង្កែ  ស្រុរំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកជនសង្ស័យមានឈ្មោះអឿន សុពេញអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកស្ត្រីរងគ្រោះជាម្ដាយមានឈ្មោះហាំដានី មុខរបរកសិករ
អាយុ៤៨ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើខណៈរងរបួស ត្រូវការកាប់ពីកូន ដល់៤កាំបិតបាំងតោត្រូវចំក្បាលនិងកំភួនដៃខាងស្ដាំ។
ក្រោយពីធ្វើសកម្មភាពកាប់ប្រហារទៅលើម្ដាយបង្កើត កូនចិត្តឃោឃៅឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
តាមសមត្ថកិច្ចបានបន្ថែមអោយដឹងថា៖ មូលហេតុដែលជនសង្ស័យប្រើហឹង្សា បែបនេះដោយសារតែខឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងដើរលេងមិនសូវចូលផ្ទះបណ្ដាលអោយកូនចិត្តទុរយសកាប់ប្រហារបែបនេះ។
បច្ចប្បន្នក្រោយធ្វើសកម្មភាពជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនភ្លាមៗបន្សល់ម្ដាយនៅនិងកន្លែងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងខណៈសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកជនសង្ស័យដើម្បីមកផ្ដន្ទាទោសចាត់ការតាមច្បាប់អោយខានតែបាន៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print