ប្រទេសឥណ្ឌា៖ កុំចេះតែហ៊ាន ជនបរទេសនៅក្នុងប្រទេសឥណ្ឌា ក៏រងការពិន័យផងដែរប្រសិនបើបំពានច្បាប់បម្រាបគោចរ ដែលបានអនុវត្តយ៉ាងតឹងតែងចំពោះពលរដ្ឋឥណ្ឌា។ ចំពោះពលរដ្ឋឥណ្ឌា អាចនឹងត្រូវប៉ូលិស ប្រើរំពាត់វាយ ។ ចំណែកអ្នទេសចរ ជនជាតិបរទេសវិញ គឺត្រូវ សរសេរ ពាក្យ «ខ្ញុំសុំទោស»ដល់ទៅ៥០០ដងនៅនឹងកន្លែង។
តាមសារព័ត៌មាន SCMP នៅថ្ងៃទី១៣ ខែមេសា បានផ្សាយថា៖ អ្នកទេសចរ បរទេសមានជនជាតិ អ៊ីស្រាអែល អូស្ត្រាលី ម៉ិចស៊ីកូ និងអូទ្រិស បានបំពានច្បាប់បម្រាបគោចរនៅក្នុងស្រុក Rishikesh ភាគខាងជើងប្រទេសឥណ្ឌា។ ស្នងការប៉ូលិសនៅក្នុងតំបន់លោក Vinod Sharma បានឲ្យដឹងថា៖ អ្នកទេសចរបរទេស ដែលបំពានច្បាប់ត្រូវពិន័យឲ្យសរសេរ ពាក្យថា «ខ្ញុំមិនគោរពច្បាប់បម្រាបគោចរ ឲ្យខ្ញុំសុំទោសផង» សរសេរដល់ទៅ៥០០ដង។ បច្ចុប្បន្ននៅក្នុងស្រុក Rishikesh មានអ្នកទេសចរបរទេសដល់ទៅ ៧០០នាក់នៅទីនោះ ។
ប៉ូលិសឥណ្ឌា បានស្នើឲ្យអ្នកទេសចរណ៍ទាំងអស់នៅក្នុងសណ្ឋាគារ ហើយបើចង់ចេញទៅក្រៅទិញសម្ភារ លុះត្រាតែដើរទៅជាមួយមនុស្សរស់នៅក្នុងតំបន់នោះ។
ឥណ្ឌាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានការរិតត្បិតធ្វើដំណើរតឹងតែងបំផុតនៅលើពិភពលោក។ ប៉ូលិសប្រើគ្រប់វិធីសាស្ត្រ ទាំងវាយនឹងរំពាត់ ចាប់សរសេរ …។ ប៉ូលិសដែលយាមល្បាត គឺបានពាក់មួក មានរូបកូវីដ-១៩ នៅលើក្បាល ដើម្បីបន្លាចដល់ពលរដ្ឋ កុំឲ្យចេញពីផ្ទះអាចឆ្លងកូវីដ-១៩គ្រប់ពេល៕
ដោយ៖ ធី រីណា