អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និងក្រុមតោខៀវលោក Peter Bonetti ទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ

ចែករំលែក៖

អតីតអ្នកចាំទីក្រុមតោខៀវនិងជាអតីតអ្នកចាំទីក្រុងជម្រើសជាតិអង់គ្លេសលោក Peter Bonetti បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយយូរហើយ។

លោក Bonetti ត្រូវបានក្រុមតោខៀវ Chelsea អះអាងថា លោកជាកំពូលអ្នកចាំទីនាទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ និងជាកីឡាករឆ្នើមម្នាក់ដែលមិនអាចប្រកែកបានរបស់ក្លិប ។

គាត់គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ ប៉ុន្តែគាត់មិនត្រូវបានគេប្រើប្រាស់ពេញការប្រកួតនោះទេ។

លោក Bonetti បានបង្ហាញខ្លួននៅអង់គ្លេសចំនួន ៧ ដងនិងបានបង្ហាញខ្លួនក្នុងការបរាជ័យក្នុងព្រឹត្តិការណ៍ World Cup វគ្គ ៨ ក្រុមចុងក្រោយដោយកាលណោះបានចាញ់ប្រទេសអាល្លឺម៉ង់ខាងលិច។

លោកបានបង្ហាញខ្លួន៧២២ ដងឱ្យក្រុមតោខៀវ Chelsea ហើយលោក Bonetti ក៏ធ្លាប់លេងឲ្យក្រុមនៅអាមេរិកដូចជា ក្លិប St Louis Stars, Dundee United និងក្លិប Woking FC ក្នុងអំឡុងពេលអាជីពដែលមានរយៈពេលជាង៣ទសវត្ស។

មានតែលោក Ron Harris អតីតប្រធានក្រុមតោខៀវ Chelsea ប៉ុណ្ណោះដែលបានបង្ហាញខ្លួនអោយក្រុមតោខៀវ ជាមួយនឹងលោក Bonetti ដែលទទួលបានកំណត់ត្រាស្អាតបំផុតរហូតដល់ខែមករាឆ្នាំ២០១៤ នៅពេលដែលអ្នកចាំទី Petr Cech បំបែកកំណត់ត្រានេះ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print