ខេត្តតាកែវ ៖ អំពើអសិលធម៌របស់បុរសម្នាក់ដែលទើបចេញពីពន្ធនាគារបានជាង២ខែសោះ បានប្រព្រឹត្តអំពើអនាចារចាប់រំលោភសេពសន្ថវ:យាយជីម្នាក់ដែលទៅសំណាក់ធម៌នៅក្នុងវត្តបានសម្រេច តែទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ចូលពន្ធនាគារវិញម្តងទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រស្ថិតនៅក្នុងវត្តភ្នំខ្លែងភូមិភ្នំខ្លែងឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។
លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំងបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះឯក ប៉េង ភេទប្រុសអាយុ៦០ឆ្នាំមុខរបរកសិករ មានស្រុកកំណើតភូមិស្នួលឃុំស្រង៉ែស្រុកទ្រាំងខេត្តតាកែវនឹងធ្លាប់ជាប់គុកប្រមាណជា២ឆ្នាំពីបទជួញដូរគ្រឿងញៀននឹងទើបចេញពីគុកវិញបានជាង២ខែប៉ុណ្ណោះក៏ត្រូវនគរបាលស្រុកឃាត់ខ្លួននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០វេលាម៉ោង១០ព្រឹកនៅផ្ទះរបស់ជនសង្ស័យក្នុងភូមិខាងលើនិងបានកសាងសំណំរឿងទៅតុលាការនៅថ្ងៃទី១៣ខែមេសានេះ។រីឯលោកយាយរងគ្រោះឈ្មោះន.យអាយុ៧០ឆ្នាំមានស្រុកកំណើតភូមិជ្រុងក្រឹះឃុំធ្លកស្រុកទ្រាំងខេត្តតាកែវ។ បចបច្ចុប្បន្នធ្វើជាយាយជី ស្នាក់នៅវត្តភ្នំខ្លែងក្នុងភូមិភ្នំខ្លែង ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។
លោកអធិការរងបានបន្តទៀតទៀតថានៅមុនពេលកើតហេតុលោកយាយរងគ្រោះកំពុងតែដេកលក់នៅលើគ្រែក្នុងវត្តស្រាប់តែជនសង្ស័យលបទៅចាប់រំលោភសេពសន្ថវ:រហូតបានសម្រេចទើបរត់គេចខ្លួនហើយភ្លាមៗនោះដែរកូនប្រុសលោកយាយរងគ្រោះក៏បានមកដល់តែជនសង្ស័យគេចខ្លួនបាត់ទៅហើយៗ។លុះព្រឹកឡើងទើបដាក់ពាក្យបណ្តឹងដល់នគរបាលស្រុកអោយចាប់ខ្លួនតែម្តង។
នៅចំពោះមុខមន្រ្តីនគរបាលយុត្តិធម៌ជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភលោកយាយជីខាងលើប្រាកដមែន៕
ដោយ៖ ប្រាថ្នា