ភ្នំពេញ៖ បន្ទាប់ពីឃើញមានការសរសេរបង្ហោះនូវព័ត៌មានក្លែងក្លាយក្នុងគោលបំណងញុះញង់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានគេចាប់ខ្លួនយកទៅប្រទេសវៀតណាមនោះ លោក ហ៊ុន ម៉ាណែត ថ្លែងអះអាងថា៖ គ្មានពេលទំនេរឆ្លើយតបជាមួយក្រុម មនុស្សចូលចិត្តបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់បំបែកនោះទេ។
ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ បែបញុះញង់នេះ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបថា«ខ្ញុំបានឃើញព័ត៌មាននេះបង្ហោះប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងការឆ្លើយតបទៅវិញទេព្រោះវាមិនមែនជាកិច្ចការសំខាន់។ អ្វីដែលជាកិច្ចការសំខាន់ចំពោះមុខ ហើយដែលខ្ញុំបានជាប់រវល់បំពេញកិច្ចការនាពេលនេះ គឺការចូលជាមួយស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ដើម្បីរួមដៃគ្នាជួយបង្កានិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះខ្លួនខ្ញុំផ្ទាល់ក៏ជាអនុប្រធាន នៃគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ផងដែរ»៕
ដោយ៖ សហការី