ភ្នំពេញ៖ បើយោងតាមសេចក្តីណែនាំ របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់អោយដឹងថា៖ ប្រជាពលរដ្ឋ ត្រូវយយកចិត្តទុកដាក់និងពិនិត្យឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញផលិតផល។
ការធ្វើណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់និងពិនិត្យឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញផលិតផល បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២០ ដើម្បីចៀសបង់ការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់គ្រប់ប្រភេទ ពិសេស ដើម្បីចូលរួមបង្ការ ការទប់ស្កាត់ការរាតត្បាត នៃជំងឺដ៏កាចសហាវ កូវីដ-១៩៕
...
ដោយ៖ សុខ ខេមរា