ក្រុងប៉ោយប៉ែត៖ ផ្លូវរថយភ្លើង ដែលតភ្ជាប់ពីព្រំដែនកម្ពុជាថៃ ទៅទីក្រុងភ្នំពេញត្រូវបានកសាងដោយថវិការធនាគាអេឌីប៊ីកន្លងមក ហើយការសាងសង់ នៅក្នុងក្រុងប៉ោយប៉ែត គីមានការរាំងស្ទះចំនួន៦គីឡូម៉ែត្រកន្លះ មិនអាចស្ថាបនាបាន ហើយពេលនេះត្រូវបានរាជរដ្ឋាភិបាលបានសម្រេចយកថវិការដ្ឋយកតភ្ជាប់ផ្លូវដែលនៅសល់៦គីឡូម៉ែត្រកន្លះ ហើយនៅពាកណ្ដាលក្នុងឆ្នាំ២០១៦ខាងមុខនេះ ផ្លូវរថភ្លើងនឹងដំណើរការបានរលូន ។
នេះបើតាមការលើកឡើងរបស់លោក អ៊ួន សុង អនុរដ្ឋលេខាធិការករសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលប្រជុំមួយកន្លែងក្នុងសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចូលរួមក្នុងកិច្ចប្រជុំនោះ មានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនដែលស្ថាបនា (សាយណូហាយត្រូ) រួមទាំងមន្ត្រីគ្រប់ជម្នាញផងដែរ ។
លោក អ៊ួន សុន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្តថា ម្ចាស់គំរោងដែលតភ្ជាប់ ពីព្រះរាជាណាចក្រថៃ-កម្ពុជា ដែលមានការជួយគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងមានកាឯកភាដ៏ខ្ពងខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ួន សុង អនុរដ្ឋលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានទទួលបន្ទុកផ្លូវដែកកម្ពុជា ក្នុងឱកាសនោះ លោកបានលើឡើងថា ដោយយោងតាមសម្រេច របស់ រដ្ឋាភិបាលកម្ពុជា មានកិច្ចព្រមព្រៀង ជាមួយ ភាគីថៃឲ្យពន្លឿននូវការស្ថាបនាផ្លូវរថភ្លើងតភ្ជាប់ទៅតំបន់គួនមិញ ដែលត្រូវឆ្លងកាត់ពីប្រទេសថៃ មកកាន់ខេត្តបន្ទាយមានជ័យ ហើយមានការរាំងស្ទះត្រង់ចំណុចក្រុងប៉ោយប៉ែត មកខេត្តបន្ទាយមានជ័យប្រវែង៦គីឡូម៉ែត្រកន្លះនោះ គឺគម្រោងវាយតំលៃនៃការសាងសង់នេះគឺ គេថាការសាងសង់នេះ ចំណាយពេលវេលាអស់២១៥ថ្ងៃ តែរដ្ឋាភិបាលបានបង្រួមមកត្រឹម១៧០ថ្ងៃ ឲ្យសម្រេចស្ថាបនាឲ្យរួចរាល់នូវផ្លូវដែកចង្ងាយ៦គីឡូម៉ែត្រកន្លះនេះ ហើយ សម្រេចឲ្យក្រុមហ៊ុនសាយណូហាយត្រូរបស់ចិនជាអ្នកអនុវត្តនោះ លោកក៏បានសំណូមពរឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួយសំរួលដល់ភាគីពាក់ព័ន្ធដែលប៉ះពាល់ដល់ថ្នល់រថភ្លើងដូចជា សំណង់រដ្ឋ និងខាងក្រុមហ៊ុនកាស៊ីណូជាដើម។
លោកអនុរដ្ឋលេខាធិការបានបន្តឲ្យដឹងទៀតថា ក្នុងគម្រោងថ្ងៃនេះមានការសម្រេចកម្រោងចំនួន ទី១ គឺតភ្ជាប់ពីស្ពានដែកប៉ោយប៉ែតប្រវែង៦គីឡូម៉ែត្រកន្លះ ដោយបន្ថែម២គីឡូម៉ែត្របន្ថែម ទី២ ពីស៊ីសូផុន ភ្ជាប់ទៅស្រុកមង្គលបូរីដែលមានប្រវែង១០គិឡូម៉ែត្រ ។ ក្រោយពីសាងសង់ផ្លូវដែកនេះ គឺមានអត្ថប្រយោជន៍៣ចំណុច ហើយក៏អាចសំរួលដល់ការដឹកជញ្ជូនទំនិញលើរថយន្តមកដឹកតាមរថភ្លើងវិញ ដែលបង្កលក្ខណៈងាយស្រួលក្នុងការសម្រួលដល់ការងាយស្រួលក្នុងការហូរចូលនៃភ្ញៀវទេសចរណ៍ជាពិសេសបានលើកមុខមាត់ប្រទេសជាតិផងដែរ។
ជាចុងក្រោយ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចុះអនុវត្តនៃការសាងសង់ផ្លូវដែកនេះមិនអាចរារាំងបានទេ ទោះបីជាត្រូវប៉ះពាល់ក្រុមហ៊ុនណាក៏ត្រូវតែធ្វើឲ្យបានជោគជ័យដែរ។ លោកក៏បានជំរុញភាគីពាក់ព័ន្ធដែលរងនៅការប៉ះពាល់ត្រូវសំរួលដល់ការចុះប្រតិបត្រកាសាងសង់ផ្លូវរថយន្តភ្លើងនេះឲ្យបានជោគជ័យ ។
លោកលី សារី អភិបាលរងខេត្តបន្ទាយ មានជ័យ ក៏បានថ្លែងសារគាំទ្រនូវការសម្រេចរបស់រដ្ឋាភិបាលក៏ដូចជាក្រសួង ក្នុងនោះដែរ លោកលើកឡើងថា ការរាំងស្ទះនេះគឺមកពីបងប្អូនប្រជាពលរដ្ឋគាត់ស្តាប់នូវការញុះញុងរបស់ជនខិលខូចមួយចំនួនធ្វើបាតុកម្មដែលនាំឲ្យរាំងស្ទះរហូតមកដល់ពេលនេះ។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា លោកគាំទ្រទាំងស្រុង ការប៉ះពាល់នេះមានកាស៊ីណូ៣ និងស្ថាប័នរដ្ឋ២ ក្នុងនោះមានស្នាក់ការគយ និងនគរបាលច្រកទ្វារប៉ោយប៉ែត។ ក្នុងនោះដែរ ក៏មានការពាក់ព័ន្ធលោក អភិបាលក្រុងប៉ោយប៉ែតបានឆ្លើយនឹងសំណួររបស់អង្គការសិទ្ធិមនុស្ស UN ពាក់ព័ន្ធនឹតការការតវ៉ារបស់ប្រជាពលរដ្ឋធ្វើបាតុកម្មចំនួន១២លើកថា តាមពិតទៅអាជ្ញាធរបានដោះស្រាយផលប៉ះជូនប្រជាពលរដ្ឋម្តងជា២ដងរួចមកហើយ ដោយបានចែកដី និងសង់សំនៅដ្ឋានដោយមានរៀបចំកន្លែងសមរម្យក្នុងការរស់នៅដោយមានដីសម្រាប់សង់មណ្ឌលសុខភាព សាលារៀន មានទឹក មានភ្លើង និងមានសន្តិសុខល្អថែម ទាំងបានអូសទាញរោងចក្រនៅក្បែរនោះដើម្បីផ្តល់កាងារជួនពួកគាត់ទៀតផង។
លោកង៉ោ ម៉េងជ្រួន បញ្ជាក់ថា ប្រជាពលរដ្ឋដែលមកបាតុកម្មនោះ យើងមិនអាចដោះស្រាយជូនបានទេ ព្រោះប្រជាពលរដ្ឋនោះ មិនមែនជាប្រជាពលរដ្ឋស្ថិតក្នុងផលប៉ះពាល់៧ម៉ែត្រនោះឡើយ។ ដោយលោកសំណូមពរឲ្យសារព័ត៌មានជួយផ្សាយឲ្យពួកគាត់បានយល់ដឹងផងកុំឲ្យចេះតែជឿតាមពាក្យញុះញង់នាំឲ្យខាតពេល ៕
ដោយ៖ វណ្ណា