ចន្ធី ដាឡែន សង្ឃឹមដំណឹងល្អក្រោយស្ងប់ស្ងាត់Covid-19

ចែករំលែក៖

ភ្នំពេញ៖ ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យការងារសិល្បៈមួយចំនួនរបស់តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ត្រូវរាំងស្ទះ។នារំពឹងថាការងារសិល្បៈនឹងនឹងវិលទៅរកភាពប្រក្រតីវិញក្រោយជំងឺនេះស្ងប់ស្ងាត់។
តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ នាងត្រូវបានគេស្គាល់ច្រើនក្រោយពីបានចូលរួមសម្តែងក្នុងភាពយន្តខ្លីរឿង”គេម្នាក់នេះ និងគេម្នាក់នោះ”។
​តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ទើបនឹងបញ្ចប់ការថតភាពយន្តភាគថ្មីមួយក្នុងតំណែងជាតួឯកស្រីកាលពីអំឡុងពាក់កណ្តាលខែមីនាកន្លងទៅ។ នាងថាការងារសិល្បៈមានច្រើនហើយមានតែ២រឿងប៉ុណ្ណោះដែលនាងទទួលថតព្រោះមិនមានពេលវេលាគ្រប់គ្រាន់។ទោះជាយ៉ាងណា ការសម្តែងភាពយន្ត២រឿងថ្មីចុងក្រោយរបស់នាងត្រូវបានផ្អាកព្រោះតែបារម្ភ និងការរួមគ្នាទប់ស្កាត់ការរីក រាលដាលនៃជំងឺ Covid-19 ។ ការថតត្រូវបានសម្រាកការថតទាំងស្រុង ដោយក្រុមការងារ និងផលិតករបានយកចិត្តទុកដាក់នឹងសុខភាព ហើយក៏ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ នាងថាការសោកស្តាយគឺពិតជាមានប៉ុន្តែការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះគឺជារឿងចាំបាច់បំផុត ព្រោះសុខភាពជាដើមទុនសំខាន់ ហើយក្រុមការងារផលិតក៏មិនអាចខ្វះផ្នែកណាមួយដែរ។ នាងរំពឹងថាការងារសិល្បៈនេះនឹងវិលមករកភាពប្រក្រតីឡើងវិញក្រោយពីស្ថានភាពជំងឺ Covid-19 បញ្ចប់ការរីករាលដាល ។
ជាមួយគ្នានេះនាងស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នាពីខ្លួនហើងម្នាក់ៗ តាមរយៈការធ្វើអនាម័យលាងដៃ ពាក់ម៉ាស់ និងជៀសវាងការជួបជុំគ្នាដែលមិនចាំបាច់៕


​ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print