ភ្នំពេញ៖ ចោរគាស់ផ្ទះពេលយប់លួចលុយ ទូរស័ព្ទ និងអាយផេតគិតជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ ព្រឹកឡើងជនរងគ្រោះដើររកឃើញជនសង្ស័យជានារីម្នាក់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១។
ហេតុការណ៍នេះ បានកេីតឡេីងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២០ស្ថិត តាមបណ្តោយផ្លូវ១០៥ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ជនសង្ស័យមានឈ្មោះសុខ ភារុន ៣២ឆ្នាំមានមុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះសុទ្ធ សុធារី ៣៨ឆ្នាំ មុខរបរលក់កាហ្វេស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលទី១ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា៖ នៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែឆ្នាំដដែលម្ចាស់ផ្ទះបានសម្រាន្តលង់លក់ក្នុងដំណេកដោយមុនពេលសម្រាន្តបានទុកលុយចំនួន៣៧០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល អាយផេតមួយគ្រឿងតំលៃជាង១០០០ដុល្លារទូរស័ព្ទអាយហ្វូនអេស១១ប្រូមេក មួយគ្រឿងតំលៃ១២០០ដុល្លារ និងទូរស័ព្ទអាយហ្វូនអិចអេសមួយគ្រឿងតំលៃជាង៤០០ដុល្លារនៅក្បាលដំណេកនៃផ្ទះកេីតហេតុជាន់ទី១ ។ លុះរហូតដល់ម៉ោង៦ព្រឹក ថ្ងៃដដែលទេីបម្ចាស់ភ្ញាក់ពីដំណេកដឹងបាត់លុយនិងទូរស័ព្ទ ក៏ស្វែងដេីររកតែមិនឃេីញបានព្យាយាម ខលចូលលេខទូរស័ព្ទអាយហ្វូនអិចអេសដែលបាត់នោះនារីម្នាក់បានលេីកនិយាយជាមួយជនរងគ្រោះគាប់ជួនប្អូនប្រុសស្ត្រីបានឃេីញនារីសង្ស័យនិយាយទូរស័ព្ទបងរបស់ខ្លួនក៏ហៅសមត្ថកិច្ចទួលសង្កែទី១ឲ្យឃាត់សាកសួររកបក្ខពួកនិងចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុ តាងទូរស័ព្ទម៉ាកអាយហ្វូនអិចអេសត្រូវបានប្រគល់អោយជនរងគ្រោះវិញ៕
ដោយ៖ វិសាល