រថយន្តកុងតឺនរ័ប្រលះរង្វង់មូលរូបគោនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកុងតឺនរ័ក្រុមហ៊ុនតេងឡាយមួយគ្រឿងបានបោលបំបុករង្វង់មូលរូបគោយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីយប់ទៀបភ្លឺថ្ងៃទី១១កក្កដា២០១៥នៅលើកំណាត់ផ្លូវជាតិលេខមួយស្ថិតនៅភូមិរូបគោសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានអោយដឹងថារថយន្តបង្ករហេតុម៉ាកហីណូ ពាក់ស្លាកលេខភ្នំពេញ៣A ៨២០២បើកបរដោយឈ្មោះវុធ ធីភេទប្រុសអាយុ៣២ឆ្នាំ។ សមត្ថកិច្ចបន្តថាមូលហេតុសង្ស័យអ្នកបើកបរងងុយដេកងោករួច
ក៏រេចង្កូតបុកចំច្រមុះជ្រូកបណ្តាលឲ្យដាច់ភ្លៅនិងកង់រថយន្តខាងឆ្វេងទៅមុខលែងរួចរីឯច្រមុះជ្រូកនិងស្លាកសញ្ញាព្រួញបង្ហាញរង្វង់មូលប៉ើង២ម៉ែត្រខូចប្រវែង២ម៉ែត្រ។រហូតម៉ោង៦•០០ព្រឹកទើបសមត្ថកិច្ចយករថយន្តមកស្ទូចយករថយន្តបង្ករចេញពីដងផ្លូវ។នេះជាលើកទី១ហើយដែលរថយន្តកុងតឺនរ័បើកបុករង្វង់មូលរូបគោដែលកសាងរួចមិនទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួន
អ្នកបើកបរទៅការិយាលយ័នគបាលចរាចរណ៍ស្នងការនគបាលខេត្តដើម្បីសួរនាំនិងដោះស្រាយតាច្បាប់។

20150712-093744.jpg

...

20150712-093753.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print