មានការវាយប្រហារដោយគ្រាប់បែកគីមីនៅស៊ីរី

ចែករំលែក៖

មានករណីវាយប្រហារដោយឧស្ម័នក្លរីននៅក្នុងប្រទេសសីុរីបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។​
សហរដ្ឋអាមេរិក ​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ឧស្ម័ន​ក្ល​រី​ន នៅក្នុង​ប្រទេស​ស៊ី​រី។
​​ ​អ្នកជំនាញ​មកពី​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​ឃ្លាំមើល​សារធាតុ​គីមី OPCW នេះ​អាចមាន​លទ្ធភាព​ក្នុងការ​បង្ហាញ​ថា ​តើ​កងកម្លាំង​របស់​ប្រធានាធិបតី​លោក​បា​សា​ អាល់​ អាសាដ បានធ្វើការ​វាយប្រហារ​ដូច​​បណ្តា​ប្រទេស​លោកខាងលិច​ ។​
​សារព័ត៌មាន​ AFP បាន​ឲ្យ​ដឹងថា ក្រុម​អ្នកស៊ើប​អង្កេត​អាច​នឹង​ស្នើ​ឲ្យ “​កំណត់​អត្តសញ្ញាណ​ចំពោះ​វិសាលភាព​ដ៏​ធំ​បំផុត​អាច​ធ្វើ​ទៅបាន​, បុគ្គល​, អង្គភាព​, ក្រុម​, ឬ​រដ្ឋាភិបាល​ដែលជា​ជនល្មើស អ្នករៀបចំ អ្នក​ឧបត្ថម្ភ​ឬ​អ្នកពាក់ព័ន្ធ​នៅក្នុង​ការប្រើប្រាស់​អាវុធ​គីមី​” នៅក្នុង​ប្រទេស​ស៊ី​រី​៕

20150712-102143.jpg

...

20150712-102148.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print