មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង អត់ហ៊ានឃាត់រថយន្តរបស់ ឈ្មួញឈើឈ្មោះ ណុង ណាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចនគរបាលខេត្ត កំពង់ឆ្នាំងដោយសារតែ ទទួលបានផលប្រយោជន៍ពីឈ្មួញឈើ ឈ្មោះ ណុង ណាក់ ទោះបីជាមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋស្តីពីចរាចរណ៍ រថយន្តដឹកឈើធ្វើដំណើរតាមផ្លូវជាតិលេខ៥ក៏ដោយ ក៏សមត្ថកិច្ចនិងជំនាញ មិនបានខ្វល់ភាពហិនហោច ព្រៃឈើ ទុកអោយឈ្មួញមួយនេះបំផុស អោយប្រជាពលរដ្ឋកាប់កូនឈើ មិនទាន់គ្រប់អាយុហើយដឹកទាំងឡានៗ យកទៅលក់នៅតាមរោងចក្រនានាក្នងខេត្តកំពង់ងឆ្នាំង និងនៅតាមកន្លែងផ្សេងៗទៀតដែ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រថយន្តរបស់ឈ្មួញឈើដ៏ មានឥទ្ធិពលឈ្មោះ ណុង ណាក់ បានដឹកកូនឈើមិនទាន់គ្រប់អាយុ ដែលគេអារកាត់ជាកង់ៗ ធ្វើជាអុសម៉ែត្រ ចំនួន២គ្រឿងបានឆ្លងកាត់តាមផ្លូវជាតិលេខ៥ បើទោះបីជាមានម្រ្តីស្មោះត្រង់ និងគិតគូពីភាពវិនាសនៃព្រៃឈើបានបានធ្វើការ ឃាត់រថយន្តនោះនៅត្រង់ចំណុចផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ តែលទ្ធផលនោះត្រូវទទួលបរាជ័យ បន្ទាប់ពីសុំកិច្ចសហការជាមួយសមត្ថកិច្ច នគរបាល និងមន្រ្តីមួយចំនួនទៀតនៅខណ្ឌរដ្ឋបាលព្រៃឈើ សមត្ថកិច្ចទាំងនោះធ្វើមិនដឹងមិនឮ។
លោកមន្រ្តីរនៃខណ្ឌរដ្ឋបាល ព្រៃឈើដែលជាអ្នកស្មោះត្រង់ និង បម្រើជាតិពិតប្រាកដ ហើយបានចុះឃាត់រថយន្តនោះ បានអោយដឹងថា ការឃាត់ស្ទាក់រថយន្តដឹកឈើរ បស់ឈ្មួញឈើណុង ណាក់នោះមិនមានការសហការពីមន្រ្តីជំនាញរបស់លោក និង សមត្ថកិច្ចនគរបាលទេក្រោយពីលោកទូរស័ព្ទសុំអន្តរាគមន៍នោះ ដោយម្នាក់ៗយកលេស មិនចេះចប់នោះទេ ។ ធ្វើអោយរថយន្តដឹកឈើកំណាត់ឈ្មួញឈើណុង ណាក់ នោះបានរួចខ្លួនដោយស្រួល ។
ប្រភពនៅកន្លែងឃាត់រថយន្តដឹកឈើនោះ បានអោយដឹងថា កាលពីវេលាម៉ោង ជាង៩យប់ថ្ងៃទី១០ កក្កដា មានអ្នកកាសែតមួយក្រុមបានចុះទៅ តាមប្រម៉ាញ់យករូបភាព សកម្មភាពបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តស្រុកទឹកផុស បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋមកថា មានបទល្មើស ជាច្រើនកំពុងកើតមាន យ៉ាងពេញបន្ទុកនៅទីនោះដោយគ្មានការបង្ក្រាប។
ប្រភពបានអោយដឹងទៀតថា នៅក្នុងភូមិសាស្ត្រឃុំតាំងក្រសាំង ស្រុកទឹកផុស គេប្រទះឃើញរថយន្តដឹកកូនឈើទាំង២គ្រឿង កំពុងបើកបរនៅលើផ្លូវជាតិលេខ៥៣ ចេញតាមផ្លូវកៅស៊ូមួយខ្សែ ទៀតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ត្រង់ម្តុំផ្សារព្រៃខ្មែរ ។
គ្រានោះគេឃើញលោក និល មករា ដែលជានាយរងសង្កាត់ រដ្ឋបាលព្រៃឈើបរិបូរណ៍ រលាប្អៀរ និង កំពង់លែង ហើយលោកនិល កមរា បានចេញទៅស្ទាក់ឃាត់រថយន្ត ទាំង២គ្រឿងនេះជាប់ នៅត្រង់ចំណុចច្រកផ្លូវចេញខាងមុខផ្សារព្រៃខ្មែរ ។ ភ្លាមៗនោះ លោកនិល មករា បានទូរស័ព្ទរាយការណ៍ និង សុំកម្លាំងបន្ថែមពីលោក
ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង និង បានទូរស័ព្ទទៅលោកជន ថារិទ្ធិដែលជាស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំកម្លាំងជួយអន្តរាគមន៍ ប៉ុន្តែអស់រយះពេលជាច្រើន ម៉ោងមិនឃើញមានកម្លាំងរដ្ឋបាលព្រៃឈើ និង កម្លាំងនគរបាលចេញមកជួយអន្តរាគមន៍ អូសយករថយន្តទាំង២គ្រឿងនេះទៅកាន់ ខណ្ឌរដ្ឋបាលព្រៃឈើឡើយ ។
បន្តិចក្រោយមក លោកនិល កមរា ក៏បានដកថយវិញដែរ ដោយសារលោកមានតែម្នាក់ ឯងមិនអាចធ្វើអ្វីកើត ពីព្រោះនៅលើរថយន្តដឹកឈើនោះមានក្មេង ស្ទាវពី៤ទៅ៥នាក់ក្នុងមួយគ្រឿងៗ ។ ហើយរថតដឹកឈើទាំង២គ្រឿង នោះក៏បានបន្តដំណើរទៅមុខទៀតដល់គោលដៅដោយរលូន ។
ករណីសមត្ថកិច្ចនគបាល និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមិនជួយអន្តរាគមន៍គ្នានេះ គឺដោយសារតែកមន្ត្រីទាំងនោះតែងតែបានទទួលផលប្រយោជន៍ពីឈ្មួញឈើឈ្មោះ ណុង ណាក់ ដែលតែងតែបង់លុយអោយមន្រ្តីទាំងនោះរាប់លានរៀលដល់មន្រ្តីជំនាញ និង សមត្ថកិច្ច ។
ប្រជាពលរដ្ឋបានប្រាប់ថា នៅតំបន់ដែលរងការកាប់បំផ្លាញមិនយូនោះ ទេនឹងអស់ពីដីទាំងនោះបើគ្មានការទប់ស្កាត់នោះ ។ ដែលករណីប្រជាពលរដ្ឋស្នើសុំអោយ លោកអភិបាលខេត្តកំពង់ឆ្នាំង ឈួរ ច័ន្ទឌឿន និង រដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខា ប្រម៉ាញ់ និងនេសាទ លោកអ៊ុក រ៉ាប៊ុន មេត្តាជួយចាត់វិធានការផង ក្នុងខណៈដែលលោកមានអាជ្ញាសឹកគ្រប់គ្រាន់ ក្នុងការទប់ស្កាត់រាល់បទល្មើសព្រៃឈើទាំងនោះ ៕ ចន្ថា
– See more at: http://beta.nokorwatnews.com/?p=32569#sthash.nytXIn5r.dpuf

20150712-102947.jpg

20150712-102952.jpg

...

20150712-102955.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print