លោកអនុប្រធានគណ:ពង្រឹងស្រុករមាសហែក នឹងជាប្រធានគណ:ពង្រឹងឃុំដូង បន្តចុះជូបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងប្រគេនទៀនវស្សា ទេយ្យវត្ថុ ដល់វត្ដចំនួន៣ក្នុងឃុំដូងបន្ថែមទៀត

ចែករំលែក៖

ខេត្ដស្វាយរៀង ៖ លោក អនុប្រធានគណៈពង្រឹងមូលដ្ឋានគណបក្ស ប្រជាជនកម្ពុជាស្រុករមាសហែកនិង ជាប្រធានគណៈពង្រឹងឃុំដូង ហុង វិណុល អមដំណើរ ដោយលោកទូច គង្គា អនុប្រធានគណៈ ពង្រឹងឃុំដូងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥បានបន្តដឹកនាំក្រុមការងារបក្សចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្ដ និងនាំយក ទៀនវស្សា រួមទាំងទេយ្យវត្ថុប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣ វត្ដក្នុងឃុំដូងបន្ថែមទៀត។
ទេយ្យទានប្រគេនព្រះសង្ឃក្នុងមួយ វត្ដៗមានដូចជា ទៀនវស្សាមួយគូ, តែ ៥គីឡូក្រាម, ស្ករស១០គីឡូក្រាម, ទឹក ដោះគោមួយកេស, មីយើងចំនួន៤កេស, សាដកមួយ,ទឹកសុទ្ធ២កេស,ទឹកក្រូច២ កេស,ប្រេងម៉ាស៊ូត៣០លីត្រ និងអង្ករ ចំនួន១០០គីឡូក្រាម ។ វត្ដដែលទទួល បានទេយ្យទានខាងលើមានវត្តទួលអង្គញ់ វត្ដត្រពាំងស្លា និងវត្តឈើទាលជ្រុំ ដែលមានព្រះ សង្ឃគង់ចាំព្រះវស្សាចំនួន១៨អង្គ ក្នុង មួយអង្គៗលោកហុង វិណុល អនុប្រធាន គណៈពង្រឹងស្រុករមាសហែក និងជា ប្រធានគណៈពង្រឹងឃុំដូងប្រគេនបច្ច័យចំនួន៣ម៉ឺនរៀល, លោកអាចារ្យចំនួន២៤នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល ។ ដោយឡែកប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចូលរួមក្នុងពិធីសំណេះ សំណាលចំនួន៤៣០នាក់ក្នុងម្នាក់ៗទទួល បានថវិកាចំនួន១ម៉ឺនរៀលហើយក្នុង មួយវត្ដៗលោកអនុប្រធានគណៈពង្រឹង ស្រុករមាសហែកក៏បានប្រគេនថវិកា ចំនួន៨០ម៉ឺនរៀល ។
លោកហុង វិណុល មានប្រសាសន៍ ក្នុងពិធីសំណេះសំណាលនិងប្រគេនទៀន វស្សា ទេយ្យទាននេះថា ទីវត្ដអារាម គឺជាកន្លែងសក្ការបូជា និងអប់រំឱ្យយើង ទាំងអស់គ្នាកសាងនូវអំពើល្អ សុចរិត ទៀងត្រង់និងប្រដៅទូន្មានឱ្យពលរដ្ឋដែល ជាពុទ្ធបរិស័ទត្រូវប្រកាន់យកនូវសច្ច ធម៌កសាងកុសលផលបុណ្យទទួលបាន សុភមង្គលក៏ដូចជាសុខសន្ដិភាពនៅក្នុង សង្គមមូលដ្ឋានរបស់យើងរស់នៅ ។
បច្ចុប្បន្នក៏ដូចជាកន្លងមកថ្នាក់ដឹក នាំគណបក្សប្រជាជនកម្ពុជា តែងតែបាន គិតគូរជានិច្ចចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ បើទោះជា មុនថ្ងៃរំដោះ៧មករា ទីវត្ដអារាមត្រូវ បានរបបបនប្រល័យពូជសាសន៍ប៉ុល ពត បំំផ្លិចបំផ្លាញ ធ្វើគុតកាប់សម្លាប់ ព្រះសង្ឃ ប្រជាពលរដ្ឋស្លូតត្រង់ស្ទើរតែ វិនាសអន្ដរាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដោយ ប៉ុន្ដែជាលទ្ធផលក្រោមការដឹក នាំប្រកបដោយភាពទទួលខុសត្រូវនិង មានភាពឈ្លាសវៃរបស់សម្ដេចទាំង៣ ឃើញថា មិនត្រឹមតែយើងទទួលបាននូវ សុខ សន្ដិភាព ការរីកចម្រើន អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្ដានុពលជូន ប្រទេសជាតិនិងប្រជាពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែវិស័យព្រះពុទ្ធសាសនាក៏ត្រូវបាន យកចិត្ដទុកដាក់កសាងវត្ដអារាមជាច្រើន នៅតាមបណ្ដាឃុំ-ស្រុក ដើម្បីឱ្យពលរដ្ឋ ជាពុទ្ធបរិស័ទគោរពបូជា ។
ប្រជាពលរដ្ឋ លោកតា លោកយាយ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សា បានសម្ដែងនូវការកោតសរសើរចំពោះ ក្រុមការងារចុះជួយស្រុករមាសហែក និងឃុំដូង ព្រមទាំងប្រតិភូទាំងអស់ដែល បានយកចិត្ដទុកដាក់គិតគូរពីវិស័យព្រះ ពុទ្ធសាសនានិងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសបានខិតខំអភិវឌ្ឍកសាងក្នុងមូល ដ្ឋានជូនដល់ប្រជាពលរដ្ឋឱ្យមានការរីក ចម្រើនដូចពេលបច្ចុប្បន្ននេះ ។
សុខ ខេមរា

20150712-105920.jpg

20150712-105935.jpg

20150712-105939.jpg

20150712-105946.jpg

20150712-105950.jpg

20150712-105955.jpg

20150712-105959.jpg

20150712-110004.jpg

...

20150712-110010.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print