នគរបាលប្រឆាំងគ្រឿងញៀនក្រុងចុះបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀននិងហ្គេមអិុនធើណែតបាន៥៣នាក់

ចែករំលែក៖

ភ្នំពេញ៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀននិងអ្នកលេងហ្គេមអិុនធើណែត៥៣នាក់ ដែលក្នុងប្រតិបតិ្តការណ៍នេះ ដឹកនាំដោយ ព្រះរាជអាជ្ញារង សៀង សុខនិង លោក ប៊ន សំអាត ស្នងការរងការិយាល័យរាជធានីភ្នំពេញទទួលផែន ផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន ។

ករណីបង្រ្កាបទីតាំងខាងលេីនេះ បានធ្វេីឡេីង កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្ទះសំណាក់គ្មានយីហោ ផ្ទះលេខ៥០E0 ភូមិ២ ក្រុម១ តាមបណ្ដោយផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការនេះ លោក ប៊ន សំអាត បានឲ្យដឹងថា ទីតំាងផ្ទះសំណាក់គ្មានយីហោ ខាងលើ គឺកម្លាំងរបស់លោក បានធ្វេីការស្រាវជ្រាវដឹងច្បាប់ថាមានអ្នកប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះសំណាក់នេះហេីយលោកបានសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបតែម្តង ជាលិទ្ធផលឃាត់ខ្លួនអ្នកប្រេីប្រាស់គ្រឿងញៀន បាន៣២នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងវត្ថុតាងសម្រាប់ជក់សារធាតុញៀនមួយចំនួនធំ។

លោក ស្នងការរងបានបន្តអោយដឹងទៀតថា ក្នុងប្រតិបត្តិការណ៍ខាងលេីលោក បានចុះមេីលទីតាំងផ្ទះបើកហ្គេមអិុនធើណែតមួយមានយីហោ “សាយបឺលែន” នៅជាប់និងផ្ទះសំណាក់ខាងលើនោះ កម្លាំងរបស់បានឃាត់ខ្លួនក្រុមយុវជន មកលេងហ្គេម អិុនធើណែត ចំនួន១៩នាក់ និងម្ចាស់ទីតាំងចំនួន២នាក់(ស្រី) ផងដែរ។

ក្រោយបង្រ្កាបទីតាំង ខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ មនុស្សសរុប ៥៣នាក់ក្នុងនោះ(ស្រី៣នាក់) និងម៉ូតូជាច្រើនគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅសួរនាំ នៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក្រុងដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។ គួរបញ្ជាក់ផងដែរចំពោះករណីឃាត់ខ្លួនជនសង្ស័យក្នុងនោះ មាន យុវជនចំនួន១៩នាក់ដែលចូលលេង ហ្គេមអិុនធើណែត សមត្ថកិច្ចធ្វើការអប់រំ មានអាណាព្យាបាលមកធានា រួចប្រគល់អោយត្រលប់ទៅផ្ទះវិញផងដែរ៕ ស ដារ៉ា

20150712-114651.jpg

20150712-114656.jpg

20150712-114700.jpg

20150712-114704.jpg

20150712-114709.jpg

...

20150712-114647.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print