ភ្នំពេញ : ប្រជាពលរដ្ឋក្រីក្រចំនួន ៥០០នាក់រស់នៅក្នុងសង្កាត់៦រួមមានសង្កាត់ក្បាលកោះ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់និរោធ សង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ បានទទួល សេវ៉ាពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្ងៃពីសំណាក់ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក ។
កម្មវិធីមនុស្សធម៍ពិនិត្យ និង ព្យា បាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងពេញមួយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោកហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា , លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ,លោក អ៊ាង ស៉ីផាន អភិបានខណ្ឌច្បារអំពៅ ។
លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌបានមានប្រសាសន៍ថា ខណ្ឌច្បារអំពៅ ជាខណ្ឌមួយក្នុងចំណោមខណ្ឌ៣ ដែលទើបបង្កើតថ្មី ដែលភូមិសាស្ត្រសង្កាត់មួយចំនួន ត្រូវបានកាត់ចេញពីខេត្តកណ្ដាល ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទឹកស្អាត អគ្គិសនី និងសេវាសុខភាព នៅមានកម្រិតនៅឡើយ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី ឡោក ខេង និង លោកហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្ងៃ។ និងសូមថ្លែងអំណរ គុណដល់ លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ដសហរដ្ឋអាមេរិក របស់លោកស្រី ឡោក ខេង ដែលចំណាយពេលដ៏មានតម្លៃមកពិនិត្យ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ ទាំងមិនគិតការនឿយហត់។ ក្នុងការពិនិត្យជំងឺនេះដែរ ក្រុមគ្រូពេទ្យ បានពិនិត្យទៅ លើជំងឺទូទៅ ព្រមទាំងមាន ទទួលពិនិត្យឈាម រកមេរោគផងដែរ។
ជា ចុងក្រោយលោក អភិបាលខណ្ឌបាន ថ្លែងផ្ដាំផ្ញើ ដល់បងប្អូនទាំងអស់សូមថែរក្សា សុខភាព តាមរយៈការ រស់នៅស្អាត ផឹកស្អាត បិរភោគស្អាត នាំមកនូវ សុខភាពប្រសើរគ្រប់ៗ គ្នា។
នៅព្រឹកថ្ងៃដដែលនេះផងដែរ លោក ហ៊ុន ម៉ានី រួមដំណើរដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ក៏បានចុះពិនិត្យអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោម នៃសាលាវឋមសិក្សាវាលស្បូវ ហើយក៏បានសន្យានិង គៀងគររកថវិកាមកជួសជុលអគារសិក្សាទាំង៣ខ្នងនេះ អោយល្អប្រសើរឡើងវិញដើម្បីការពារសុវត្ថិភាពដល់សិស្សានុសិស្ស ៕សណ្តោស