សង្កាត់​វាលវង់​បទល្មើស​ពេញបន្ទុក​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​អសមត្ថភាព​ទប់ស្កាត់

ចែករំលែក៖

​ភ្នំពេញ​ ៖​ សង្កាត់​វាលវង់​ជា​សង្កាត់​មួយ​ក្នុង​ ចំណោម​សង្កាត់​ទាំង​៨​ ក្នុង​ខណ្ឌ​៧​មក​រា​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ពោ​ពេញ​ទៅ​ដោយ​បទល្មើស​ជា​ច្រើន​កើតឡើង​ តែ​ពុំដែល​ឃើញ​គណ​បញ្ជាការ​ឯកភាព​ សង្កាត់​មួយ​នេះ​យកចិត្តទុកដាក់​ទប់ស្កាត់​ ឬ​បង្ក្រាប់​នោះ​ទេ ​បែរ​ជា​ទុក​អោយ​បទល្មើស​ទាំង​នោះ ដំណើរការ​យ៉ាង​រលូន​ទៅ​វិញ​ ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា​ ប្រហែលជា​គណ​បញ្ជាការ​ឯកភាព​សង្កាត់​មួយ​នេះ​ទទួល​បាន​លាភសក្ការៈ​ ពី​បទល្មើស​ទាំ​នោះ​ហើយ​មើលទៅ​។​
​តាម​សេចក្តីរាយការណ៍​មួយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​បទល្មើស​ដែរ​កំពុង​កើតឡើង​ ក្នុង​សង្កាត់​វាលវង់​មាន​ដូច​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ កត់​ឆ្នោត​វៀតណាម​ ទីផ្សារ​លក់​ម៉ូតូ​អត់​ពន្ធ​ ភាព​អ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ មិនតែប៉ុណ្ណោះ​កន្លែង​រកស៊ី​ផ្លូវភេទ​ក៍មានដែ​ល​នៅ​ពេល​រាត្រី​។​
​សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ទីតាំង​ល្បែងស៊ីសង​ភ្នាល់​បាល​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ យ៉ាង​ហោច​ណាស់​ក៏​មាន​៥​ទីតាំង​ដែរ​ ។​ ដោយ​២​ទីតាំង ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥​ មាន​យីហោ​ដូច​ជា​78​ Net​ និង​66​ Net​ ១​ទីតាំង​ទៀត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១​ ១៦៤​កែង​ នឹង​ផ្លូវ​លេខ​១៣៩​មាន​យីហោ​ CH​ Net​ ២​កន្លែង​ទៀត​គឺ​នៅ​តាម​ផ្លូវ​១០៩​ មាន​យីហោ​66​ Net​ និង​lucky​ Net​ ។​
​ចំណែកឯ​កន្លែង​កត់​ឆ្នោត​វិញ​កំពុង​រីក​ដូច​ផ្សិត​ក្នុង​ប្លុក​បុរី​កីឡា​ ។​ រីឯ​ទីផ្សារ​លក់ដូរ​ម៉ូតូ​អត់​ពន្ធ​វិញ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ស្តង់​បុរី​កីឡា​ថ្មី​ ហើយ​ផ្លូវថ្នល់​មួយ​ចំនួន​ត្រូវ​បានអោយ​ឈ្មួញ​ ឬ​អាជីវករ​យក​មក​ប្រកប​អាជីវកម្ម​បង្ករ​អោយ​មាន​បញ្ហា​កក់​ស្ទះចរាចរណ៍​ស្ទើរតែ​រៀងរាល់ថ្ងៃ​ដូច​ជា​ផ្លូវ​កំណាត់​ផ្លូវ​១៦៤​ត្រូវ​ផ្សារ​សេរីភាព​ ជា​ពិសេស​ទៀត​នោះ​សូ​ម្បី​តែ​នៅ​ចំ​ពីមុខ​ស្នាក់​ការ​សង្កាត់​វាលវង់​ផ្នា​ល់​តែ​ម្ត​ងក៍​មាន​សភាព​កកស្ទះ​រាលថ្ងៃ​ដែល​ព្រោះ​នៅ​មុខ​នោះ​បាន​ក្លាយទៅជា​ចំណត​ឡាន​ ម៉ូតូ​របស់​ហាង​បាយ​ឯកជន​និង​នៅ​មាន​តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន​ទៀត​។​
​បើ​និយាយ​ពី​ពេល​រាត្រី​វិញ​ចាប់ពី​វា​លា​ម៉ោង​១០​យប់​ទៅ​នៅ​ត្រង់​ចំណុច​ហ្គា​រ៉ា​ស​ប្រេង​ឥ​ន្ទនៈតេ​លា អាង​ទឹកអូរ​ឡាំ​ពេក​គី​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​បកដៃ​ស្រែកហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យ ​មិនតែប៉ុណ្ណោះ​ទីតាំង​ខាងលើ​នេះ​ក៍​ធ្លាប់​មាន​ករណី​ផ្ទុះអាវុធ​ទៀត​ផង​នា​ពេល​កន្លង​មក​ដោយ​តែ​រឿង​ដ​ង្តើ​ម​ម៉ូយ​គ្នា​ដាក់​អោយ​ស្រី​ធ្វើ​អោយ​មាន​មនុស្ស​រង​របួស​ទៀត​ផង​។​
​ទាំងនេះ​គឺជា​បទល្មើស​ដែល​កំពុង​តែ​ដំណើរ​យ៉ាង​រលូន​ក្នុង​ទឹកដី​នៃ​សង្កាត់​វាល​វង​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដែល​គណៈបញ្ជាការឯកភាពសង្កាត់មួយនេះ អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប់​ដើម្បី​ធ្វើការ​ឆ្លើយ​តម​ទៅ​និង​គោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុ​វត្តិភាព​របស់រ​ដ្ឋាធា​ភិ​បាល​នោះ​ឡើយ​ ៕​ ស​ សម​

20150712-133930.jpg

20150712-133935.jpg

20150712-133942.jpg

20150712-133939.jpg

...

20150712-133947.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print