រថយន្តដឹកជ័រកៅស៊ូធ្វើរផ្លូវឆេះមួយកំណាត់មុខខណះរេចង្កូតមកបុករថយន្តសាំយ៉ុងនៅត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; ករណីគ្រោះថ្នាក់ចរាចរនៅមួយបានកើតឡើងបណ្តាលមកពីអ្នកបើកបរជែងគ្នាខ្វះការប្រុងប្រយត្ន័។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩,២០ នាទី ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៥ នៅលើ កំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដំណាក់ចារ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ និងបណ្តាលឱ្យអ្នកបើកបររថយន្ត សាំយុង រងរបួសធ្ងន់បាក់ភ្លៅកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។

តាមប្រភពពត៍មានអ្នកឃើញហេតុការណ៍បានឲដឹងថា រថយន្ត​ ទាំងពីរបើកបរក្នុងទិសដៅផ្ទុយគ្នាដោយរថយន្ត សាំយុង បើកបរក្នុងទិសដៅពីឃុំត្រពាំងផ្លុង ទៅក្រុងសួង (កើត ទៅលិច)រីឯ រថយន្ត បង្កបើកបរពី លិចទៅ​ កើតលុះពេលមកដល់កន្លែងកើត ហេតុរថយន្តបង្កបានព្យាយាមជែងរថន្តមួយពីខាងមុខ ហើយក៏ជ្រុលទៅបុករថយន្ត ដឹកខ្សាច់ពីមុខមួយសា រួច ហើយក៏រ៉េចង្កូតមកខាងឆ្វេងដៃ ផ្នែកខាងស្តាំ របស់រថយន្ត រងគ្រោះ បុកគ្នាចំពេញទំហឹង
បណ្តាល ឱ្យរថយន្ត បង្កដែលដឹកជ័រធ្វើផ្លូវឆេះផ្អែកខាងមុខរថយន្ត ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កដឹកជ័រនិងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ចំណែកអ្នកបើកបររថយន្តសាំយ៉ុងបានរងរបួសធ្ងន់បាក់ភ្លៅត្រូវបានជួយសង្រ្គោះនៅមន្ទីរពេទ្យ។
ទាក់ទងនិងករណីនេះដែរក្រោយកើតហេតុសម្មត្ថកិច្ចនគរបាលចរាចរបានចុះទៅសំរួលចរាចរនិងវាស់វែងចាត់ការតាមនិតិវិធី៕វណ្ណះ

20150712-134444.jpg

20150712-134452.jpg

20150712-134501.jpg

...

20150712-134508.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print