ខេត្តក្រចេះ៖បុរស២នាក់ ម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតជាបុគ្គលិក របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរងរបួសធ្ងន់ ក្រោយពីជួបឧប្បទ្ធិវហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្តម៉ាកNISSAN របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បុកជាមួយរថយន្តម៉ាក LANDCRUISER ។ចំណែកអ្នកឃើញហេតុការបាននិយាយថា អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ទំនងដូចជាស្រវឹងជោគ ទើបបើកបររថយន្តបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
មន្រ្តីនគរបាលចរាចរណ៏ក្រុងក្រចេះ បានឲ្យដឹងថា ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរចារណ៏ ដែលបង្កដោយរថយន្ត បុកជាមួយរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់រំលងអាធ្រាត ថ្ងៃទី១១ ខែកក្កដា នៅចំនុចមុខសាលាSOS ក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
ក្នុងនោះបណ្តាលឱ្យមានមនុស្ស២នាក់រងរបួសធ្ងន់ ១ឈ្មោះ សុខ សុម៉ារិន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាកNISSAN ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AB-1534 របស់ក្រុមហ៊ុនស្របៀរ GANZBERG និងម្នាក់ទៀតជាបុគ្គលិកក្រុមហ៊ុន ឈ្មោះ តាំង ពៅ អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ចាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្របង្អែកខេត្ត។ ចំណែកអ្នកបើកបររថយន្តម៉ាក LANDCRUISER ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I-4716 បានរត់គេចខ្លួនបាត់។
នគរបាលចរាចរណ៍បានឱ្យដឹងថា យោងតាមគំនូសប្លង់នៅកន្លែងកើតហេតុ គឺរថយន្តរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកបរ ចូលមកម្ខាងផ្លូវ ទើបបណ្តាល ឱ្យទៅបុកជាមួយ រថយន្តម៉ាកLANDCRUISER ដែលកំពុងបើកបរច្រាសទិសគ្នា។
សាក្សីឃើញហេតុការបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ហើយអ្នកបើកបរទំនងស្រវឹងស្រាជោគ លុះមកដល់ចំនុចកើតហេតុ ក៏រេចង្កូត ទៅបុកជាមួយនិងរថយន្តម៉ាក LANDCRUISER ដែលកំពុងបើកបរច្រាសទិសគ្នា។
រថយន្តបង្កទាំង២គ្រឿង ត្រូវរងការខូចខាតយ៉ាងដំណំ ហើយត្រូវបាន កម្លាំងនគរបាលចរាចរណ៍ នាំមករក្សាទុក នៅស្នងការរដ្ឋាននគរបាលខេត្ត ដោយរងចាំការដោះស្រាយនៅពេលក្រោយ៕កោះទ្រុង
អ្នកបើកបររថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG សង្ស័យស្រវឹងបើកបុករថយន្ត LANDCRUISERពេញទំហឹងបណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់
...