ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន​ដួលបោកក្បាលខ្លួនឯង

ចែករំលែក៖

កំពង់ធំ=​ស្រ្ដីម្នាក់ជិះម៉ូតូម៉ាក​សង១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ពាក់ស្លាកលេខ កំពង់ធំ​ 1D4437 មិនប្រយ័ត្ន ធ្លាក់ចិញ្ចើមផ្លូវដួលបោកក្បាលខ្លួនឯងនៅត្រង់ចំនុចគល់ស្ពានត្រពាំងវែង ស្ថិតនៅក្នុងភូមិ ពោធ៍សែន​ស្នាយ​ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន​​ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី​​១២ ខែកក្កដា​ឆ្នាំ ២០១៥​ ។​
​ ​បើតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានអោយដឹងថា​: ស្រ្ដីរងគ្រោះឈ្មោះ​ ហ៊ុក ស្រីនាត អាយុ ២៣ឆ្នាំ មានកូនម្នាក់ និងប្ដីទៅធ្វើការនៅប្រទេស​កូរ៉េ សព្វថ្ងៃ ​រស់នៅ ក្នុងភូមិ-ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។ សមត្ថកិច្ចបន្តថា:​ មុនពេលកើតហេតុ ស្រ្ដីរូបនេះបានយកបាយ ទៅអោយឪពុកឈឺសំរាក​នៅមន្ទីរពេទ្យចិន​ លុះ ត្រឡប់មកវិញមកដល់ចំនុចកើតហេតុ​​ក៏រ៉េចង្កូត ធ្លាក់ថ្នល់ ដួលបោកក្បាលតែម្ដង។
តាមការសន្និដ្ឋាន​របស់សមត្ថកិច្ច គឺប្រហែលជាដៃចង្កូតម៉ូតូ​ទាក់និងចានស្រាក់ដែលបានព្យួរនិងដៃចង្កូតម៉ូតូ​​ រួចក៏រអិល​ធ្លាក់ចិញ្ចើមថ្នល់​ដួលបោកក្បាល ​រលាត់​ដៃជើង​របួស​យ៉ាងធ្ងន់ធ្ងរ​ បន្ទាប់មក ក៏បញ្ចូនជនរងគ្រោះ​តាមរថយន្ដ សាម៉ុយ​ទៅកាន់មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែកម៉ូតូប្រគល់អោយសាច់ញាតិបងប្អូន​នាំយកទៅ​ផ្ទះ​៕ ប៊ុន រិទ្ធី​

20150712-170130.jpg

20150712-170135.jpg

20150712-170140.jpg

20150712-170148.jpg

...

20150712-170144.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print