ក្មេងទំនើង៣នាក់ក្នុងចំណោម១០នាក់ត្រូវកំលាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការពីបទហឹង្សាដោយចេតនា

ចែករំលែក៖

ប៉ោយប៉ែតៈក្រុមក្មេងទំនើងសិស្សសាលាជាង១០នាក់ក្នុងចំណោម៣នាក់ត្រូវកំលាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លូនបង្ករហឹង្សាដោយចេតនាកាលពីថ្ងៃទី១១ខែកក្កដា២០១៥នៅតាមផ្លូវបេតុងចំណុចដើមពុទ្រាឋិតក្នុងភូមិក្បាលស្ពាន់១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកអ៊ុំសុផលអធិការក្រុងប៉ោយប៉ែតប្រាប់ថាជនសង្ស័យដែលកំលាំងលោកឃាត់ខ្លួននោះមានទី១.ឈ្មោះណន តានភេទប្រុសអាយុ១៦ឆ្នាំ,ទី២មានឈ្មោះកុលសុវណ្ណភេទប្រុអាយុ១៨ឆ្នាំចំណែកទី៣មានឈ្មោះចាន់ស៊ីវហុងភេទប្រុសអាយុ១៦ឆ្នាំអ្នកទាំង៣អ្នករស់នៅក្នុងភូមិកើតហេតុរៀននៅសាលាបឋមសិក្សាវត្តបាលិលេយ្យក្រុងប៉ោយប៉ែត។លោកថានៅថ្ងៃទី០៩ខែឆ្នាំដដែលវេលាម៉ោង១១និង៣០នាទីមានករណីហឹង្សាដោយចេតនាកើតឡើងនៅចំណុចផ្លូវបេតុងផ្លូវដើមពុទ្ធទ្រាសង្កាត់ក្រុងខាងលើមុនកើតហេតុមានក្រុមក្មេងសិស្សមួយក្រុមចំនួនជាង១០នាក់បានចុះពីម៉ូតូមកព្រួតវាយមកលើជនរងគ្រោះទូចម៉េងហុងភេទប្រុសអាយុ១៤ឆ្នាំស្នាក់នៅក្នុងភូមិគីឡូត៏ម៉ែត្រលេខ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនិងយោងទៅតាមពាក្យបណ្ដឹរបស់ឈ្មោះទូចពិនតារាភេទប្រុសអាយុ៤២ឆ្នាំត្រូវជាឪពុករបស់ជនរងគ្រោះនោះលោកបានដាក់កំលាំងចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់នៅចំណុចកើតហេតុខាងលើ។បន្ទាបពីកំលាំងលោកឃាត់ខ្លួនជនសង្ស័យទាំង៣នាក់និងសាកសួរធ្វើកំណតហេតុពួកគេបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចពិតដូចពាក្យសមត្ថកិច្ចចោទសួរមែន។ក្រោយពីកសាងសំណុំរឿងជនសង្ស័យទាំង៣នាក់និងបញ្ជូនខ្លួនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។

20150712-175511.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print