ភ្នំភ្លើង​El Conima នៅមិចស៊ីកូព្រួសកំអ៊ែល ពលរដ្ឋរាប់រយអ្នកត្រូវភៀស​ខ្លួនទៅកាន់តំបន់សុវត្កិភាព

ចែករំលែក៖

កាលពីថ្ងៃទី​១២ខែកក្កដា ពលរដ្ឋរាប់រយអ្នកត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ហើយជើង​ហោះហើរមួយចំនួនក៏ត្រូវផ្អាកផងដែរ ក្រោយពេល ភ្នំភ្លើង​El Colima នៅរដ្ឋ​Colima ប្រទេស​មិចសីកូ ព្រួសកំអ៊ែលជាទ្រង់ទ្រាយធំបំផុតក្នុងរយ:ពេលមួយសត្សវត្សន៍កន្លងមក។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា: ​កម្ទេចផេះភ្នំភ្លើង បានគ្រប់ដណ្តប់តំបន់ធំពេញដំបូលផ្ទះពលរដ្ឋ​នៅក្បែនោះ ធ្វើឲ្យពលរដ្ឋពិបាកក្នុងការចេញទៅណាមកណា។ ចំពោះស្ថានភាពខាងលើ​មន្ត្រីទទួលខុសត្រូវបានបិទចេញចូលក្នុងបរវេណ​១២គីឡូម៉ែត្រជុំវិញភ្នំភ្លើង ហើយធ្វើកា​រ​ជម្លៀសពលរដ្ឋប្រមាណ​៨០០នាក់ចេញពីតំបន់គ្រោះថ្នាក់ទៀតផង។
អភិបាលក្រុម​កូលីម៉ា​លោក​MArio Anguiano Moreno បានឲ្យដឹងថា អាកាសយានដ្ឋាននៅទី​នេះត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែកម្ទេចផេះធាក់ទៅដល់ទីក្រុង កូលីម៉ា។
តាមការកត់សម្សល់របស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ ភ្នំភ្លើងខាងលើបានចាប់ផ្តើមកម្រើកតាំង​ពីថ្ងៃទី​៩ខែកក្កដាមកម្លេះ ដោយព្រូសផ្សេងផេះទៅលើអាកាសមានកម្ពស់ជាង​៤គីឡូម៉ែត្រ។​នៅក្នុងភូមិក្បែភ្នំភ្លើងបំផុត​កម្ទេចផេះគ្រប់ដណ្តប់មានកម្រាស់ដល់ទៅ ៥សង់ទីម៉ែត្រ។
មន្ត្រីក្រសួងមហាផ្ទៃមិចស៊ីកូបញ្ចាក់ថា ការផ្ទុះលើកនេះក៏មិនខុសអ្វីពីការផ្ទុះកាលពីឆ្នាំ​១៩១៣នោះដែរ។
ភ្នំភ្លើង El Colima នៅចម្ងាយពីទីក្រុង កូលីម៉ា តែ៣២គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយមានកម្ពស់​ជាង​១៨៦០ម៉ែត្រ ។ ភ្នំភ្លើងខាងលើបានធ្វើសកម្មភាពខ្លាំងបំផុតនៅក្នុងប្រទេសមិចស៊ីកូ៕

20150713-064729.jpg

20150713-064735.jpg

...

20150713-064739.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print