ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណៈរួបគេបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
ជនសង្ស័យឈ្មោះរឿង វណ្នី ភេទប្រុសអាយុ៤០ឆ្នាំ មុខរបលក់បាយមុខរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកម្ចាស់ផ្ទះឈ្មោះសៀម សុភារត្ន័ ភេទស្រី ស្នាក់នៅកន្លែងកើតហេតុ ខាងលើ មុខរបធ្វើការរោងចក្រ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើបានដើរចុះឡើងៗនៅខាងមុខបន្ទប់ជូលខណៈម្ចាស់បន្ទប់នាំគ្នាចេញទៅធ្វើការអស់បន្ទាប់ មកជនសង្ស័យក៏បានធ្វើសកម្មភាពលួចគាស់ទ្វាបន្ទប់និងចូលរើឥវ៉ាន់លួចយកទ្រព្យសម្បត្តិ ។ភ្លាមនោះម្ចាស់ផ្ទះជូលក៏បានឃើញទ្វាចំហ ដោយមានសង្ស័យក៏បានចូលមកមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ហើយបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់ជនសង្ស័យបានភ្លាមៗនិងវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
បើតាមសំដីម្ចាស់បន្ទប់ឈ្មោះសៀម សុភារត្ន័ បានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានចាក់សោត្រឹមត្រូវដូចរាល់ថ្ងៃហើយបានចេញទៅធ្វើការបាត់ លុះមកដល់វេលាកើតហេតុខាងលើក៏មានគេខលប្រាប់ថា មានចោរគាស់បន្ទប់ ដោយលឺដូចនោះរួបគាត់បានចេញពីក្នុងរោងចក្រហើយត្រលប់មកបន្ទប់ ខណៈមកដល់ស្រាប់តែឃើញមានស្នាមគាស់ទ្វា និងរើឥវាន់អស់ និងបាត់លុយខ្មែរចំនួន១២ម៉ឺនរៀល លុយដុល្លារ១០ដុល្លារផងដែរ តែត្រូវបានម្ចាស់ផ្ទះជូលនិងនាក់ជិតខាងចាប់បាននិងប្រគល់ឲ្យសមត្ថកិច្ចហើយ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកចិ្ចប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងនិងបញ្ជូនទៅអធិាករដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត។សុខា សែនជ័យ
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ
...